ឥណ្ឌាផ្ដល់ជំនួយក្នុងទឹកប្រាក់ ១,៥ លានដុល្លារ សម្រាប់ការដោះមីននៅកម្ពុជា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Monday, August 10, 2020

ឥណ្ឌាផ្ដល់ជំនួយក្នុងទឹកប្រាក់ ១,៥ លានដុល្លារ សម្រាប់ការដោះមីននៅកម្ពុជា

លោកជំទាវ ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និង សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ រូបភាព៖ India in Cambodia (Embassy of India, Phnom Penh)

លោកវិទូ | ថ្ងៃ ២᧵៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១០ សីហា ២០២០

ប្រទេសឥណ្ឌាផ្ដល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ១,៥ លានដុល្លារសហរដ្ឋអាម៉េរិកដល់ប្រទេសកម្ពុជា ដើម្បីចំណាយលើការទិញឧបករណ៍ដោះមីនពីឥណ្ឌា ។

យើងតាមសេចក្តីប្រកាសព័ត៌មាន តំណាងរដ្ឋាភិបាលទាំងពីរ មានលោកជំទាវ ម៉ានីកា ជេន ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីជាច្រើនរូបទៀត បានចុះកិច្ចព្រមព្រៀងផ្ដល់ជំនួយនេះ នៅថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ២០២០ នៅអគារមិត្តភាព រាជធានីភ្នំពេញ ។

ជំនួយក្នុងទឹកប្រាក់ចំនួន ១,៥ លាននេះគឺដើម្បីចំណាយលើការផ្គត់ផ្គង់ឧបករណ៍ដោះមីន របស់កងយោធពលខេមរភូមិន្ទ ។ ក្នុងកិច្ចការដោះមីននេះ ឥណ្ឌាធ្លាប់បានផ្ដល់ជំនួយជាសុនខហិតមីនចំនួន ១៥ ក្បាលផងដែរ កាលពីឆ្នាំ២០១៦ ។

«ជំនួយឥតសំណងបច្ចុប្បន្នចំនួន ១,៥ លានដុល្លារសហរដ្ឋអាម៉េរិកពីរដ្ឋាភិបាលឥណ្ឌា ជាផ្នែកមួយនៃការជួយបង្កើនសមត្ថភាពដោះមីនរបស់កងយោធពលខេមរភូមិន្ទ» យោងតាមសេចក្តីប្រកាសព័ត៌មាន ។



© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment