មរណភាពរបស់អ្នកប្រាជ្ញខ្មែរ លោកស្រីសាស្ត្រាចារ្យ បណ្ឌិត ពៅ សាវរស - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Friday, June 26, 2020

មរណភាពរបស់អ្នកប្រាជ្ញខ្មែរ លោកស្រីសាស្ត្រាចារ្យ បណ្ឌិត ពៅ សាវរស

លោកស្រីសាស្ត្រា បណ្ឌិត ពៅ សាវរស ១៩២៩~២០២០ ។

លោកវិទូ | ថ្ងៃ ៦᧦៨ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៦ មិថុនា ២០២០

សូមសម្ដែងនូវវិយោគសោកស្ដាយចំពោះការបាត់បង់អ្នកប្រាជ្ញខ្មែរដ៏ឧត្តមប្រសើរកម្ររកបាន លោកស្រី សាស្ត្រាចារ្យ បណ្ឌិត ពៅ សាវរស (១៩២៩~២០២០) ។ លោកស្រីសាស្ត្រាចារ្យជាអ្នកឯកទេសខាងខេមរសិក្សា និងអារ្យធម៌ខ្មែរ ដែលបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងទូលំទូលាយអំពីសិលាចារិកខ្មែរ ហើយបានចាប់ផ្ដើមធ្វើជាអ្នកស្រាវជ្រាវតាំងពីមានអាយុក្មេងវ័យជាមួយនឹងគ្រូរបស់គាត់គឺលោក ហ៊្សក សឺដេស ដែលជាប្រវត្តិវិទូខាងអាស៊ីអាគ្នេយ៍ដ៏ល្បីល្បាញ ។

ក្នុងខែមករា ឆ្នាំ១៩៨១ លោកស្រីសាស្ត្រាចារ្យធ្លាប់បានមកធ្វើបទបង្ហាញអត្ថបទសិក្សាក្រោមប្រធានបទ «ការសិក្សារឿងរាមកេរ្តិ៍» នៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា ។ អត្ថបទនេះត្រូវបានបោះពុម្ពផ្សាយជាសៀវភៅទៀតផង ដូចបង្ហាញក្នុងរូបខាងក្រោម ។ ស្នាដៃរបស់លោកស្រីសាស្ត្រាចារ្យនឹងតាំងនៅជាអមតៈ ដើម្បីជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវរបស់អ្នកសិក្សាខ្មែរតទៅគ្រប់ជំនាន់ ។

សូមលោកស្រី សាស្ត្រាចារ្យ បណ្ឌិត ពៅ សាវរស បានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment