ធម្មសរោបណ្ឌិត លន់ ឡាយ ទទួលព្រះរាជក្រឹត្យតែងតាំងជា... - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Friday, February 15, 2019

ធម្មសរោបណ្ឌិត លន់ ឡាយ ទទួលព្រះរាជក្រឹត្យតែងតាំងជា...

ពីឆ្លេង៖ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា, សម្តេចព្រះពោធិវង្ស អំ លីមហេង, ធម្មសរោបណ្ឌិត លន់ ឡាយ។

លោកវិទូ | ថ្ងៃទី ១៥ កុម្ភៈ ២០១៩

ធម្មសរោបណ្ឌិត លន់ ឡាយ បានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតសំស្ក្រឹត ពីសាកលវិទ្យាល័យ ស្រីជយវឌ្ឍនបុរៈ (University of Sri Jayewardenepura), រដ្ឋធានីស្រីជយវឌ្ឍនបុរៈ ប្រទេសស្រីលង្កា កាលពីខែកញ្ញា ព.ស.២៥៦២/គ.ស.២០១៨ កន្លងទៅ។ ព្រះអង្គជាព្រះសមណនិស្សិតខ្មែរ មួយព្រះអង្គគត់ ដែលបានចូលរួមទទួលសញ្ញាបត្របណ្ឌិត ផ្នែកភាសាសំស្រ្តឹត ហើយក៍ជាព្រះសង្ឃខ្មែរមួយអង្គគត់ បានបញ្ចប់ថ្នាក់នេះផងដែរ ក្រៅពីព្រះអគ្គបណ្ឌិតោ តោ អាន ដែលបានបញ្ចប់ថ្នាក់បណ្ឌិតសំស្ក្រឹតនេះ នៅប្រទេសឥណ្ឌា ក្នុងទសវត្សរ៍ទី៦០។

ថ្មីៗនេះ ព្រះអង្គត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត តែងតាំងជា «ព្រះសំស្រ្តឹតកោវិទ» និងជាព្រះរាជាគណៈថ្នាក់កិតិ្តយស នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជក្រឹតនិងផ្លិតព្រះរាជាគណៈ ត្រូវបានប្រគេនដោយ សម្តេចព្រះ​ពោធិវង្ស អំ លីមហេង សម្តេចព្រះសង្ឃនា​យករងទី២ នៃព្រះរាជា​ណា​ចក្រ​កម្ពុជា និងសម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា សមាជិកថេរសភាសង្ឃជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា។

«សូមចូលរួមត្រេកអរ និងមោទនភាពចំពោះលោកបង​ ធម្មសរោបណ្ឌិត លន់ ឡាយ ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង រាជក្រឹត្យ។ សូមប្រគេនពរលោកបង បណ្ឌិត មានព្រះជន្មាយុយឺនយូរ​ សុខមាលភាពល្អ​ កម្លាំងមាំមួន​ ប្រាជ្ញាឈ្លាសវៃ​ ដេីម្បីគង់ជាម្លប់នៃពុទ្ធបរិស័​និង​ បំរេី ព្រះពុទ្ធសាសនាអោយមានការរុងរឿងចម្រេីនតទៅ!»

សារអបអរសាទរ ចេញដោយវត្តខ្មែរស្រីលង្កា, ០៩កេីត​ ខែមាឃ​ ឆ្នាំច​ ព.ស ២៥៦២/ ១៣ កុម្ភៈ ២០១៩ ។

© រក្សាសិទ្ធិដោយលោកវិទូ