អង្គការយុវជនស្ម័គ្រចិត្តដើម្បីការអប់រំ នឹងរៀបចំកម្មវិធីគម្រោងធម្មបរិយាយលើកទី៥ របស់ខ្លួន នៅក្នុងខេត្តកំពង់ធំ - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, January 26, 2020

អង្គការយុវជនស្ម័គ្រចិត្តដើម្បីការអប់រំ នឹងរៀបចំកម្មវិធីគម្រោងធម្មបរិយាយលើកទី៥ របស់ខ្លួន នៅក្នុងខេត្តកំពង់ធំ


លោកវិទូ | ថ្ងៃ ១᧢៣ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ មករា ២០២០ ។

បើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ "យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ Youth Volunteer for Education" បានឱ្យដឹងថា ៖ យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ និងដំណើរការគម្រោងធម្មបរិយាយលើកទី៥របស់ខ្លួន ឆ្ពោះទៅកាន់ខេត្តកំពង់ធំ ដោយបានរៀបចំកម្មវិធី អប់រំសីលធម៌ បណ្តុះគុណធម៌ និងចែកជូនសម្ភារៈសិក្សាដល់សិស្សានុសិស្ស សរុបចំនួន ៣៦៥នាក់ និងលោកគ្រូ អ្នកគ្រូសរុបចំនួន ២០នាក់ ដែលមកពីសាលាបឋមសិក្សាចំនួន៤ ក្នុងនោះមាន សាលាបឋមសិក្សា វល្លិ៍យាវ សាលាបឋមសិក្សា ត្រពាំងថ្ម សាលាបឋមសិក្សា ល្លៃ និងសាលាបឋមសិក្សា ពពេល ដែលជាសាលាខ្វះខាតការអប់រំ និងសម្ភារៈបច្ចេកទេសក្នុងការបង្រៀន ដែលស្ថិតនៅក្នុងឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុងនោះផងដែលយុវជនស្ម័គ្រចិត្តដើម្បីការអប់រំ បានអំពាវនាវដល់សប្បុរសជនទូទៅ សូមមេត្តាចូលរួម បរិច្ចាគតាមធនធានរបស់ខ្លួន ដើម្បីការសិក្សា និងចំណេះដឹងរបស់កុមារទាំងនោះ ព្រោះយើងបានដឹងហើយថា កុមារគឺគ្រាប់ពូជដ៏មានតម្លៃ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដែលកម្មវិធីនឹងរៀបចំនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២០ ។

សូមសប្បុរសជនមេត្តាចូលរួមបរិច្ចាគជាថវិកា និងសម្ភារៈដូចជា សៀវភៅអំណាន សៀវភៅសរសេរ កាតាប ក្តារខៀន ក្តារសរសេរ និងសិក្ខូបរណ៍នានាតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការ “យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ Youth Volunteer for Education” ឬតាមរយៈទូរសព្ទលេខ : 081 539 877 / 015 761 435 / 096 485 223 2 ។

សូមអរព្រះគុណ និងអរគុណ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment