ខ្មែរសាងអង្គរមិនជាប់ខ្សែចិន - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Thursday, February 13, 2020

ខ្មែរសាងអង្គរមិនជាប់ខ្សែចិន

ផ្លូវចូលទៅកាន់ប្រាសាទអង្គវត្ត, ខេត្តសៀមរាប, ១៧ មករា ២០១៩ ។ @lokavidunews

លោកវិទូ | ថ្ងៃ ៥ ᧵៣ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ កុម្ភៈ ២០២០ ។

ខ្មែរសាងអង្គរមិនជាប់ខ្សែចិន
(បទបថ្យាវត្ត)

ខ្មែរខ្លះល្ងិតល្ងង់ខុសក្បួនតម្រា   យល់អស់បក្សាថាជាម្រឹគា
យល់ថោកថាថ្លៃថ្ងៃថាចន្ទ្រា      ថាខ្មែរមិនជានាំគ្នាធ្វើចិន ។
តាមពិតពូជខ្មែរប្រាជ្ញពូកែប៉ិន     អារ្យធម៌ឆ្អិនអ្នកសាងអង្គរ
ជាខ្មែរសុទ្ធសាធចិនពីណាមក៍    ម្ដេចខ្មែរវឹកវរភ្លចពង្សាវតារ ។
ពូជជ័យវរ្ម័នមានបុណ្យចេស្ដា     កាត់ចិនពីណាម្ដេចខ្លាំងក្លាម្ល៉េះ?
សាងដែនអង្គររុងរឿងវិសេស    ដោយប្រាជ្ញចំណេះអង្គក្សត្រាខ្មែរ ។
ទសពិធរាជធម៌បវរឥតប្រែ       ទុក្ខនៃរាស្ត្រខ្មែរជាទុក្ខព្រះអង្គ
សាងមន្ទីរពេទ្យសាលាផ្ចិតផ្ចង់   កុំឲ្យខ្មែរលង់ភ័ន្តវង្វេងជាតិ ។
ចូរខេមរជនឈប់វង្វេងទៀត     ចិនថៃដាយវៀតមិនគ្រាន់ជាងខ្មែរ
បើខ្មែរសាមគ្គីជួយរក្សាថែ        ពូជពង្សវង្សខ្សែសុវណ្ណប្រទេស ។
បើឃើញគេល្អប្រសើរវិសេស   ត្រូវប្រើតំរិះឆ្នៃឲ្យជាខ្មែរ
កុំយកទាំងដុលវប្បធម៌ចិនសែ   កេរ្តិ៍យើងល្បីដែរខ្មែរមហានគរ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment