ឈ្វេងយល់ព្រះពុទ្ធសាសនាតាមក្រសែភ្នែកអ្នកអប់រំ, សៀវភៅថ្មី - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, August 19, 2020

ឈ្វេងយល់ព្រះពុទ្ធសាសនាតាមក្រសែភ្នែកអ្នកអប់រំ, សៀវភៅថ្មី

អ្នកស្រី រាជស្រី អានន្ទ និងរូបសៀវភៅថ្មីរបស់គាត់ ។

លោកវិទូ | ថ្ងៃ ៤᧡១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៩ សីហា ២០២០

អ្នកស្រី រាជស្រី អានន្ទ ជាគ្រូបង្រៀនក្លាយជាអ្នកកាន់កាប់សាជីវកម្មជាន់ខ្ពស់មួយរូប កើតនិងចម្រើនវ័យវឌ្ឍនាការ នៅទីក្រុងជម្សេទបុរៈ បានលៃស្លាបប៉ាក់កាចារជាសៀវភៅថ្មីមួយទៀត ដែលមានចំណងជើងថា ព្រះពុទ្ធសាសនាតាមក្រសែភ្នែកខ្ញុំ (រឿងនិទានរបស់អ្នកយាត្រា) ឬ Buddhism Thru My Lens’ (The Gypsy's Stories)

សៀវភៅថ្មីនេះគូសបង្ហាញពីការឧទ្ទិសរបស់អ្នកស្រីចំពោះព្រះសង្ឃនិងដូនជីជាទីសក្ការៈទាំងឡាយ ដែលបានបង្ហាញផ្លូវដល់អ្នកស្រី ឲ្យបានយល់ដឹងពីព្រះពុទ្ធសាសនា ។

អ្នកស្រីបានពិពណ៌នាអំពីសៀវភៅរបស់គាត់ថា «ទីក្រុងទេហរាទូន ជាកន្លែងខ្ញុំរស់នៅ វេលាពេលព្រឹករបស់ខ្ញុំបានយាត្រាកាត់មាគ៌ា នៃព្រះសង្ឃគ្រងចីវរពណ៌លឿងនិងដូនជីទាំងឡាយច្រើនឥតគណនា ប្រកបដោយស្នាមញញឹម និងទឹកមុខពោរពេញដោយសន្តិភាព ។ បរិស្ថានពណ៌បៃតងស្រស់ និងទឹកសថ្លាយង់ បានរំលេចខ្លួនឡើង ខណៈពេលដែលជនទាំងឡាយមិនដែលខកខានមិនបានក្រឡេកមើលទង់បូជាព្រះពុទ្ធសាសនា ដែលធ្វើឲ្យចាប់អារម្មណ៍ និងត្រចះត្រចង់ ដោយប្រទាក់គ្នាខ្វាត់ខ្វែងនឹងដើមឈើទាំងឡាយ នៅក្នុងជ្រលងភ្នំ ដែលអ្នកស្រុករស់នៅ ។ គ្រប់ទីកន្លែងដែលខ្ញុំបានទស្សនាជាអ្នកយាត្រាមួយរូប បានធ្វើឲ្យរំជួលដល់ពិភពនៃដួងព្រលឹងរបស់ខ្ញុំ ផ្តុំដោយរឿងនិទានមានច្រើនជាអនេក នៃមនុស្សទាំងឡាយ ដែលមានមកដូចជាការដកដង្ហើមនៃខ្យល់ល្អបរិសុទ្ធ ។»

អ្នកស្រីបានពិពណ៌នាបន្ថែមទៀតថា «តាមរយៈបទពិសោធន៍របស់ខ្ញុំជាបុផុជ្ជន ដោយការធ្វើឲ្យមានតុល្យភាពនូវតួនាទីដែលខ្ញុំបានធ្វើឲ្យល្អឡើង ជាស្ត្រីប្រកបការងារចិញ្ចឹមជីវិត និងជាស្ត្រីមេផ្ទះ ខ្ញុំបានស្វែងរកចម្លើយរបស់ខ្ញុំ ហើយជាញឹកញាប់ ខ្ញុំបានទទួលចម្លើយ ពីក្នុងពុទ្ធភាសិតទាំងឡាយ ។ ចំណង់និងសេចក្តីប្រាថ្នាតិចតួច បានបង្រៀនខ្ញុំឲ្យចេះថ្លឹងថ្លែងជីវិតរបស់ខ្ញុំ ជាមួយនឹងពាក្យប្រៀនប្រដៅដ៏ប្រពៃរបស់ព្រះពុទ្ធជាម្ចាស់ នៅក្នុងការរស់នៅប្រចាំថ្ងៃ ។ បំណងប្រាថ្នារបស់ខ្ញុំ ក្នុងការចង់ក្រងនូវការយល់ដឹងរបស់ខ្ញុំអំពីព្រះពុទ្ធសាសនា ជាបុផុជ្ជនមួយរូប គឺដោយការរស់នៅក្នុងពិភពលោកនេះឲ្យបានច្រើន ហើយភ្ជាប់ទំនាកនាក់ទំបទពិសោធន៍របស់ខ្ញុំទៅនឹងពាក្យប្រៀនប្រដៅរបស់ព្រះអង្គ ។ ដូច្នេះ បទពិសោធន៍ដែលខ្ញុំបានចែករំលែកនៅក្នុងសៀវភៅនេះ នឹងប្រាប់នូវនិទានមួយនៃព្រះពុទ្ធសាសនា តាមក្រសែភ្នែករបស់ខ្ញុំ ។»

អ្នកស្រីអានន្ទបានកត់សម្គាល់ឃើញថា ព្រះពុទ្ធជាម្ចាស់ជាព្រះបរមគ្រូទីមួយ ដែលដាក់មាគ៌ាដែលស្ត្រីត្រូវបានចាត់ទុកថាមានសិទ្ធិស្មើគ្នា ។ ព្រះអង្គទ្រង់បានបង្ហាញផងដែរថា គឺស្ត្រីនេះហើយដែលគួរតែផ្ដល់នូវយុត្តិធម៌ស្មើគ្នា មិនត្រឹមតែក្នុងការចម្រើនធម៌អប់រំចិត្តទេ ប៉ុន្តែក្នុងផ្នែកដទៃទៀតផងដែរ ។

បច្ចុប្បន្ននេះទៀតសោត អ្នកស្រីត្រៀមរួចរាល់នូវសៀវភៅទីបីរបស់គាត់សម្រាប់កុមារ ដែលមានចំណងជើងថា The Celestial Sherpas of Ladakh (ជនជាតិស៊ើប៉ានៃទិព្វវិមាននៃដែនលទ្ទាខ) ដែលនឹងត្រូវបោះពុម្ពនាពេលខាងមុខឆាប់ៗនេះ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment