កុំវ៉ល់ពេក - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, December 25, 2020

កុំវ៉ល់ពេកលោកវិទូ | ថ្ងៃ ៦᧫២ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៥ ធ្នូ ២០២០ 

យើងជាពុទ្ធបរិស័ទអាចត្រេកអរសាទរនឹងមិត្តភក្តិដែលជាគ្រិស្តបរិស័ទក្នុងថ្ងៃបុណ្យគ្រិស្តម៉ាស (ថ្ងៃកំណើតយេស៊ូគ្រិស្ត) បាន តែមិនគួរធ្វើខ្លួនជាអ្នកប្រារព្ធពិធីនេះដោយផ្ទាល់ទេ ។

យើងជាពុទ្ធបរិស័ទអាចត្រេកអរសាទរនឹងមិត្តភក្តិដែលជាចាមឬមូស្លីម ក្នុងរដូវរ៉ាម៉ាដន (រដូវតំណមអាហារ) បាន តែមិនគួរធ្វើខ្លួនជាអ្នកប្រារព្ធពិធីនេះដោយផ្ទាល់ទេ ។

យើងជាពុទ្ធបរិស័ទអាចត្រេកអរសាទរនឹងមិត្តភក្តិដែលជាហិណ្ឌូ ក្នុងថ្ងៃបុណ្យហូលីបាន តែមិនគួរធ្វើខ្លួនជាអ្នកប្រារព្ធពិធីនេះដោយផ្ទាល់ទេ ។

យើងជាប្រជាជនខ្មែរអាចត្រេកអរសាទរនឹងមិត្តភក្តិដែលជាជាតិចិន ក្នុងថ្ងៃបុណ្យចូលឆ្នាំចិនបាន តែមិនគួរធ្វើខ្លួនជាអ្នកប្រារព្ធពិធីនេះដោយផ្ទាល់ទេ ។

ត្រូវស្គាល់ឲ្យច្បាស់ មួយណាបុណ្យជាតិ បុណ្យសកល និងបុណ្យពាហិរសាសនា និងត្រូវយល់ឲ្យច្បាស់ពីជាតិនិយម (nationalism) សកលនិយម (universalism) និងសុខដុមនីយកម្មសាសនានិយម (inter-faith harmony) ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment