សង្ក្រាន្តឆ្នាំថ្មីវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី ២០២២ - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, April 18, 2022

សង្ក្រាន្តឆ្នាំថ្មីវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី ២០២២

 
លោកវិទូ | ថ្ងៃ ២᧲៥ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ | ១៨ មេសា ២០២២

ទីក្រុងញូវដែល្លី៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ចូលរួមដោយស្ថានឯកអគ្គរដ្ឋទូតឡាវ និងស្ថានឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំទីក្រុងញូវដែល្លី ព្រមទាំងសហការី និងពុទ្ធបរិស័ទបងប្អូនជនរួមជាតិខ្មែរយ៉ាងច្រើនកុះករ បានប្រារព្ធកម្មវិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នៅវត្តកុរុរដ្ឋខេមរារាម (ហៅវត្តខ្មែរទីក្រុងញូវដែល្លី) ដែនដីពុទ្ធភូមិ ដែលបានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយនិងភាតរភាព នៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃវរៈវនប័ត ។ 

នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក៏ដូចជាប្រពៃណីឡាវនិងមីយ៉ាន់ម៉ា ដ៏វិសេសវិសាលនេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា និងលោកជំទាវ ព្រមទាំងឯកអគ្គរដ្ឋទូតដែលជាមិត្តគឺ ឯកឧត្តម H.E. Mr. Bounneme Chouanghom ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ និងលោកជំទាវ និងឯកឧត្តម H.E. Mr. Moe Kyaw Aung ឯកអគ្គរដ្ឋទូតនៃសហភាពមីយ៉ាន់ម៉ា និងលោកជំទាវ សហការីស្ថានឯកអគ្គរាជទូតកម្ពុជាទាំងអស់ ព្រមទាំងវត្តមានដ៏ថ្លៃថ្លារបស់លោកព្រឹទ្ធាចារ្យ កែវ ប៉ាម៉ា ប្រធានសមាគមពុទ្ធសាសនាថេរវាទឥណ្ឌូ-ខ្មែរនៃទីក្រុងញូវដែល្លី ។ សមណនិស្សិត-និស្សិតខ្មែរ និងបងប្អូនខ្មែរនៅទីក្រុងញូវដែល្លីជាច្រើននាក់ ក៏បាននិមន្តនិងអញ្ជើញចូលរួមផងដែរ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment