លោកវិទូ | ថ្ងៃ ២᧧១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៣១ តុលា ២០២២
ទីក្រុងអាហ្មេដាបាដ ប្រទេសឥណ្ឌា ថ្ងៃទី៣១ ខែតុលា (Reuters) - ចំនួនអ្នកស្លាប់ដោយសារការបាក់ស្ពាននៅរដ្ឋ គុជរ៉ាត ក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១៣២ នាក់ នេះបើតាមមន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃច័ន្ទ ។
ស្ពានថ្មើរជើងឆ្លងទន្លេម៉ាឈូ (Machhu) ក្នុងទីក្រុងមោរពី ពោរពេញទៅដោយអ្នកទស្សនារីករាយនឹងពិធីបុណ្យវិស្សមកាល នៅពេលដែលវាបានបាក់កាលពីថ្ងៃអាទិត្យ ដោយបានធ្លាក់មនុស្សចូលទៅក្នុងទន្លេខាងក្រោម ។
មន្ត្រីជាន់ខ្ពស់ លោក អ៊ិន.ខេ. មុឆារ (N.K. Muchhar) បាននិយាយថា «ចំនួនអ្នកស្លាប់នៅក្នុងឧបទ្ទវហេតុបាក់ស្ពានបានកើនឡើងដល់ ១៣២ នាក់ ។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្ត» ដោយបន្ថែមថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ។
លោក មុឆា បាននិយាយថា ក្រុមកងកម្លាំងប្រដាប់អាវុធ រួមជាមួយនឹងក្រុមគ្រប់គ្រងគ្រោះមហន្តរាយជាតិ និងសង្គ្រោះបន្ទាន់ មកពីស្រុកនៅក្បែរនោះ ត្រូវបានដាក់ពង្រាយដើម្បីតាមដានអ្នកបាត់ខ្លួន និងជួយក្នុងប្រតិបត្តិការជួយសង្គ្រោះ ។
អាជ្ញាធរបាននិយាយថា មនុស្សជាង ៤០០ នាក់ បាននៅលើនិងជុំវិញស្ពានព្យួរសម័យអាណានិគម នៅពេលមានការដួលរលំ ។ ស្ពាននេះបានទាក់ទាញអ្នកទស្សនាជាច្រើនដែលប្រារព្ធពិធីបុណ្យទិវាលី ឬពិធីបុណ្យនៃពន្លឺ និងពិធីបុណ្យឆ័ឋបូជា ។
ក្រុមគណៈកម្មការដែលមានសមាជិកប្រាំនាក់ត្រូវបានតែងតាំងដើម្បីធ្វើការស៊ើបអង្កេតលើគ្រោះមហន្តរាយនេះ ។
ស្ពានប្រវែង ២៣០ ម៉ែត្រត្រូវបានសាងសង់ឡើង ក្នុងអំឡុងការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសក្នុងសតវត្សទី ១៩ ។ វាត្រូវបានបិទសម្រាប់ការជួសជុលរយៈពេលប្រាំមួយខែ ហើយត្រូវបានបើកឡើងវិញសម្រាប់សាធារណជននាពេលថ្មីៗនេះ ៕
© រក្សាសិទ្ធិដោយលោកវិទូ

No comments:
Post a Comment