លើកប្រធានបទសម្រាប់សិក្សាស្រាវជ្រាវ៖ ព្រះសារីរិកធាតុ ពីដើម ក្រោយមក និងឥឡូវ - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, November 17, 2022

លើកប្រធានបទសម្រាប់សិក្សាស្រាវជ្រាវ៖ ព្រះសារីរិកធាតុ ពីដើម ក្រោយមក និងឥឡូវ

សៀងភៅ «ប្រវត្តិព្រះសារីរិកធាតុ» ១៩៥៤ ។

លោកវិទូ | ថ្ងៃ ៥᧹១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ១៧ វិច្ឆិកា ២០២២ 

ព្រះពុទ្ធសារីរិកធាតុជាវត្ថុជាទីសក្ការដ៏ពិសិដ្ឋ និងដ៏កម្របំផុតក្នុងលោក ។ ទោះជាយ៉ាងណា ចំនួនឬបំណែកនៃព្រះសារីរិកធាតុ គឺមានលក្ខណៈច្បាស់លាស់ ដោយមានចែងក្នុងគម្ពីរពុទ្ធសាសនា ។ តែដោយសារសង្គ្រាមផង និងការបំផ្លិចបំផ្លាញពីសម្នាក់ពាហិរសាសនាផង ព្រះសារីរិកធាតុត្រូវបានបាត់បង់ខ្លះ និងរកឃើញវិញខ្លះ ហើយក៏អាចមានការក្លែងបន្លំខ្លះផងដែរ ។

ពីដើម (original)៖ សម័យក្រោយព្រះពុទ្ធបរិនិព្វាន ការបែកចែកព្រះសារីរិកធាតុ ទៅតាមនគរនានា ត្រូវធ្វើឡើងដោយមានការកំណត់ទុកមុន ដើម្បីចៀសវាងការឈ្លោះទាស់ទែងគ្នា ដណ្ដើមព្រះសារីរិកធាតុ ។ 

ពីមុន (later on)៖ សម័យទំនើបក្រោយឯករាជ្យ ការបែងចែកឬចែករំលែកព្រះសារីរិកធាតុ ពីប្រទេសមួយទៅប្រទេសមួយទៀត ត្រូវបានធ្វើឡើងដោយកិច្ចព្រមព្រៀង និងទំនាក់ទំនងការទូតជិតស្និទ្ធ រវាងប្រទេសដែលពាក់ព័ន្ធប៉ុណ្ណោះ ហើយជាលក្ខណៈផ្លូវរដ្ឋនឹងរដ្ឋ ។ 

ឥឡូវ (present)៖ នាបច្ចុប្បន្នសម័យ ដោយសារអតិផរណាខ្ពស់ នៃព្រះសារីរិកធាតុដែលមានប្រភពមិនច្បាស់លាស់ ដែលជំរុញដោយ«តម្រូវការខ្ពស់» ចរាចរណ៍ព្រះសារីរិកធាតុ ពីប្រទេសមួយទៅប្រទេសមួយទៀត ឬពីកន្លែងមួយទៅកន្លែងមួយទៀត ត្រូវបានធ្វើឡើងដោយងាយៗ ជាលក្ខណៈឯកជន និងក្រៅផ្លូវការ ។

សូមមិនសរសេរអស់ទេ ទុកប្រគេនសមណនិស្សិតពុទ្ធិកសិក្សា យកជាប្រធានបទសិក្សាស្រាវជ្រាវ បញ្ចប់ថ្នាក់បរិញ្ញាបត្រឬបរិញ្ញាបត្រជាតិខ្ពស់បាន ។ 

មាតិកានៃសារណាអាចមានទម្រង់ដូចខាងក្រោមនេះ៖ 

១. សារសំខាន់នៃការគោរពបូជាព្រះសារីរិកធាតុ ក្នុងព្រះពុទ្ធសាសនា បរិបទកម្ពុជា និងពិភពលោក 
២. សម័យក្រោយព្រះពុទ្ធបរិនិព្វាន 
៣. សម័យទំនើបក្រោយឯករាជ្យ 
៤. នាបច្ចុប្បន្នសម័យ 
៥. សន្និដ្ឋានសរុបសេចក្តី

សំនួរគន្លឹះ

១.តើមានសារសំខាន់អ្វីខ្លះ ទើបព្រះពុទ្ធបរិស័ទនិយម គោរពបូជាព្រះសារីរិកធាតុ?
២.តើការបែកចែកឬការចែកចាយ ព្រះសារីរិកធាតុ ពីសម័យមួយទៅសម័យ ទៅសម័យមួយទៀត មានភាពប្លែកគ្នាយ៉ាងណាខ្លះ?
៣.តើប្រទេសណាខ្លះ ដែលមានព្រះសារីរិកធាតុ ដែលមានប្រវត្តិច្បាស់លាស់និងពិតប្រាកដ នាពេលចប្ចុប្បន្ន?
៤.ហេតុអ្វីចរាចរណ៍ព្រះសារីរិកធាតុ ក្នុងចំណោមវត្តអារាមខ្មែរក្នុងនិងក្រៅប្រទេស មានការកើនឡើងគួរឲ្យកត់សម្គាល់? តើនិន្នាការនេះមានភាពខុសប្លែកគ្នា ពីប្រទេសកាន់ពុទ្ធសាសនាផ្សេងទៀតដែរឬទេ?

បញ្ជាក់៖ សមណនិស្សិតដែលមានចំណាប់អារម្មណ៍ ហើយចង់យកប្រធានបទនេះ ទៅធ្វើការសិក្សាស្រាវជ្រាវ សូមផ្ដល់ដំណឹងជូនគេហទំព័រលោកវិទូផង ដើម្បីចៀសវាងជាន់ប្រធានបទគ្នា ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment