ពុទ្ធបរិស័ទឥណ្ឌារាប់ពាន់នាក់បានជួបជុំគ្នាក្នុងពិធីធម្មទីក្សាក្នុងឱកាសឆ្នាំថ្មី - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, January 03, 2023

ពុទ្ធបរិស័ទឥណ្ឌារាប់ពាន់នាក់បានជួបជុំគ្នាក្នុងពិធីធម្មទីក្សាក្នុងឱកាសឆ្នាំថ្មី


លោកវិទូ | ថ្ងៃ ៣᧬២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៣ មករា ២០២៣

ថ្ងៃដំបូងនៃឆ្នាំថ្មី (២០២៣) ពិតជាឱឡារិកណាស់ សម្រាប់ពុទ្ធបរិស័ទឥណ្ឌា ដោយមានមនុស្សរាប់ពាន់នាក់បានទទួលសមាទានសីល ក្នុងពិធីធម្មទីក្សា ។ ពុទ្ធសាសនិកឥណ្ឌា នៃសមាគមមហាសភាពុទ្ធសាសនាឥណ្ឌា នៅរដ្ឋឧត្តរប្រទេស សាខាស្រុក Jaunpur និងប្រជាជនក្នុងតំបន់បានរៀបចំពិធីធម្មទីក្សា (Dhamma Deeksha) នៅភូមិ Gayaspur ក្រុង Kabulpur ស្រុក Jaunpur ។

នៅក្នុងពិធីធម្មទីក្សានេះ មានមនុស្សរាប់ពាន់នាក់បានចូលរួម និងទទួលត្រៃសរណគមន៍ ព្រមទាំងសមាទានសីល ក្រោមអធិបតីភាពរបស់ព្រះភិក្ខុ ចន្ទិមា ថេរៈ ។

សមាគមពុទ្ធសាសនានៃប្រទេសឥណ្ឌា (The Buddhist Society of India) ត្រូវបានគេស្គាល់ថាជា សមាគមមហាសភាពុទ្ធសាសនាឥណ្ឌា (Bharatiya Bauddha Mahasabha) គឺជាអង្គការព្រះពុទ្ធសាសនាជាតិនៅក្នុងប្រទេសឥណ្ឌា ។ សមាគមនេះត្រូវបានបង្កើតឡើងដោយ លោកបណ្ឌិត ប៊ី.អ័រ. អម្ពេឌករ (B.R. Ambedkar) នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៥៥ នៅទីក្រុងមុម្បៃ រដ្ឋមហារាស្ត្រ ប្រទេសឥណ្ឌា ។ លោកបណ្ឌិត អម្ពេឌករ គឺជាបិតានៃរដ្ឋធម្មនុញ្ញឥណ្ឌា ជាសកម្មជនសិទ្ធិមនុស្ស និងជាអ្នកស្ថាបនាឡើងវិញនូវព្រះពុទ្ធសាសនានៅក្នុងប្រទេសឥណ្ឌា ។

សូមអានអត្ថបទនានាដែលទាក់ទងនឹងព្រះពុទ្ធសាសនាឥណ្ឌា និងលោកបណ្ឌិត អម្ពេឌករ នៅត្រង់នេះ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment