តើព្រះសង្ឃរាប់រយអង្គ និមន្តទៅប្រឡងបាក់ឌុប ជាមួយសិស្សទូទៅ បង្ហាញពីអ្វីខ្លះ? - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Tuesday, August 21, 2018

តើព្រះសង្ឃរាប់រយអង្គ និមន្តទៅប្រឡងបាក់ឌុប ជាមួយសិស្សទូទៅ បង្ហាញពីអ្វីខ្លះ?

ទិដ្ឋភាពព្រះសង្ឃចូលរួមក្នុងការប្រឡងបាក់ឌុប នៅមណ្ឌលវិទ្យាល័យជាស៊ីសន្ធរម៉ុក រាជធានីភ្នំពេញ, ២១ សីហា ២០១៨ ។

លោកវិទូ | ថ្ងៃ ៣᧺៩ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២១ សីហា ២០១៨ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Sabay News បានឲ្យដឹងថា មានព្រះសង្ឃ​មិន​តិច​ជាង​រយ​អង្គ​ បាន​និមន្ត​មក​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ក្នុង​ឆ្នាំ​២០១៨​នេះ នៅ​មណ្ឌលវិទ្យាល័យ​ជាស៊ីម​សន្ធរ​ម៉ុក នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​មហាជន ដែល​កម្រ​ឃើញ​ព្រះសង្ឃ​ចូលរួម​ប្រឡង​យ៉ាង​ច្រើន​កុះករ​ដូច្នេះ ។

តាម​សង្ឃដីការ​របស់​សង្ឃ​ចំនួន​៤​អង្គ ​ដែល​បាន​ផ្ដល់​បទសម្ភាសន៍​មក​កាន់​ Sabay News ឲ្យ​ដឹង​ថា ព្រះសង្ឃ​ដែល​និមន្ត​មក​ប្រឡង​នេះ​មក​ពី​តាម​បណ្ដា​ខេត្ត​នានា ដូចជា៖ ព្រៃវែង កំពង់ចាម សៀមរាប ស្វាយរៀង និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ។ លោក​សង្ឃ​ទាំង​នោះ បាន​មក​ស្នាក់​នៅ​តាម​បណ្ដា​វត្ត​អារាម​នានា​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា៖ វត្ត​ឧណ្ណាលោម ​វត្តបទុមវតី វត្ត​លង្កា​ជា​ដើម ។ ព្រះសង្ឃ​ទាំង​អស់​ដែល​​ចូលរួម​ការ​ប្រឡង​នេះ គឺសម្រាប់​ថ្នាក់​បំពេញ​វិជ្ជា ឬ​ស្វ័យ​រិន ។

ព្រះសង្ឃ​មួយ​ចំនួន​បាន​លើក​ឡើង​ថា វិញ្ញាសា​ប្រឡង​ហាក់​លំបាក​បន្តិច មិន​សូវ​ជា​ធ្វើ​បាន​ច្រើន​ប៉ុន្មាន​ឡើយ ហើយ​សង្ឃឹម​ជាប់​ត្រឹម​៥០​%​ប៉ុណ្ណោះ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ត្រូវ​តែ​តស៊ូ​មក​ប្រឡង ទោះ​លទ្ធផល​បែប​ណា​ក៏​ដោយ ដើម្បី​អាច​ឆ្លង​កាត់​ដំណាក់​កាល​នេះ ឆ្ពោះ​ទៅ​ថ្នាក់​មហាវិទ្យាល័យ​បន្ត​ទៀត ។

ទោះជាយ៉ាងណាក៏ដោយ មានសំណួរមួយចំនួនចោទសួរថា តើព្រះសង្ឃរាប់រយអង្គ និមន្តទៅប្រឡងបាក់ឌុប ជាមួយសិស្សទូទៅ បង្ហាញពីអ្វីខ្លះ? តើនេះអាចបង្ហាញថា វិស័យពុទ្ធិកសិក្សាជាតិ កំពុងជួបវិបត្តិឬយ៉ាងណា? ឬនេះជារឿងធម្មតា មិនមានសារសំខាន់គួរងឿងឆ្ងល់ទេ? សួមពិចារណាតាមការណ៍គួរចុះ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment