សន្និសីទអន្តរជាតិស្តីពី «ព្រះពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍» - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Wednesday, September 05, 2018

សន្និសីទអន្តរជាតិស្តីពី «ព្រះពុទ្ធសាសនានៅអាស៊ីអាគ្នេយ៍»

ពិធីបើកសន្និសីទអន្តរជាតិ, ០៤ កញ្ញា ២០១៨។ @FN
លោកវិទូ | ថ្ងៃទី ០៥ កញ្ញា ២០១៨

លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញ​ជាអធិបតីភាព ក្នុងកម្មវិធីសន្និសីទអន្តរជាតិ ស្តីពី «ព្រះពុទ្ឋសាសនានៅអាស៊ីអាគ្នេយ៍» នៅសណ្ឋាគារភ្នំពេញ។ សន្និសីទនេះ ក៏មានការយាង និមន្ត និងអញ្ជើញចូលរួម​វាគ្មិន មកពីបណ្តាប្រទេសអាស៊ាន ឥណ្ឌា អាស៊ីខាងត្បូង អាស៊ីបូព៌ា អន្តរភ្ញៀវជាតិ និងភ្ញៀវជាតិជាច្រើនរយអង្គ/នាក់។​

ស្ថិតក្នុងឱកាសនោះ​ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បាន​ថ្លែងអំណរអរគុណដល់ ពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ និងស្ថានទូតឥណ្ឌាប្រចាំ នៅ​កម្ពុជា និងក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា ដែលបានសហការគ្នារៀបចំជាសន្និសីទអន្តរជាតិលើប្រធានបទ «ព្រះពុទ្ឋសាសនានៅអាស៊ីអាគ្នេយ៍» នាពេលនេះ។​

លោកទេសរដ្ឋមន្ត្រី បានបន្ថែមទៀតថា កត្តាទាំងអស់នេះអាចប្រព្រឹត្តទៅ និងរៀបចំបានក៏ដោយសារប្រទេសកម្ពុជា គឺជាប្រទេសមួយមានសន្តិភាព និ​ងសន្តិសុខពេញលេញ ដែលជាកត្តានាំឲ្យប្រជាពុទ្ធបរិស័ទមានសិទ្ធិ និងឱកាសរៀបចំនូវកម្មវិធីនេះឡើង ដោយមានគាំទ្រពីសំណាក់ស្ថានទូតឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះ ព្រះពុទ្ធនៅកម្ពុជាក៏បានតួយ៉ាងសំខាន់ ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ​រួមមាន ការងារសង្គម ការងារមនុស្សធម៌ និងទំនាក់ទំនង រវាងព្រះពុទ្ធសាសនា នានានៅក្នុងតំបន់ និងនៅលើពិភពលោក។ ព្រះពុទ្ធសាសនា បានអប់រំឲ្យពុទ្ធបរិស័ទទាំងអស់ ធ្វើតែអំពើល្អជាកុសល អំពើបុណ្យ និងមិនកាប់សម្លាប់គ្នាឡើយ ហេតុនេះយើងទាំងអស់ដែលកាន់ព្រះពុទ្ធសាសនា ត្រូវតែបន្តថែរក្សា និងប្រតិបត្តិឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕

ប្រភព៖ FN