តើព្រះសង្ឃអាចចូលរួមជួយសង្គមយ៉ាងដូចម្ដេច? - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, April 16, 2017

តើព្រះសង្ឃអាចចូលរួមជួយសង្គមយ៉ាងដូចម្ដេច?



បទ​សម្ភាសន៍ VOA៖ ព្រះសង្ឃ​អាច​ជួយ​សង្គម​ជាតិ​បាន លុះត្រាតែ​ព្រះ​សង្ឃ​ជា​អ្នក​ចេះ​ដឹង​ខ្ពង់ខ្ពស់

ព្រះ​តេជ​គុណ យ៉ន សេង យៀត សាកលវិទ្យាធិការ​រង​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុរាជ​ និង​ជា​លេខា​ផ្ទាល់​របស់​សម្ដេច​ព្រះ​មហាសង្ឃរាជ ទេព វង្ស​ មាន​សង្ឃដីកា​ថា ដើម្បី​ជួយ​សង្គម​ជាតិ​បាន ព្រះសង្ឃ​ខ្លួន​ឯង ចាំបាច់​ត្រូវ​តែ​ជា​អ្នក​ទទួល​បាន​ការ​អប់រំ​ខ្ពស់​​ជាមុន​សិន។ លោក សាយ មុន្នី នៃ​ VOA ​បាន​សម្ភាសន៍​ព្រះ​តេជ​គុណ យ៉ន សេង យៀត ដែល​កំពុង​សិក្សា​ថ្នាក់​ក្រោយ​បណ្ឌិត​ ឬ​បណ្ឌិត​រដ្ឋ​ខាង​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​នៅ​សកលវិទ្យាល័យ Harvard ដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក​ នៅ​ពេល​ដែល​ព្រះអង្គ​និមន្ត​បំពេញ​ទស្សនកិច្ច​​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ។ សូម​លោក​អ្នក​ស្ដាប់​បទ​សម្ភាសន៍​នេះ​ដូចតទៅ៕