ពិធីឡើងគេហដ្ឋាន ថ្មីនៃស្ថានទូតខ្មែរ | រដ្ឋធានីញូវដែល្លី - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, March 29, 2019

ពិធីឡើងគេហដ្ឋាន ថ្មីនៃស្ថានទូតខ្មែរ | រដ្ឋធានីញូវដែល្លី



លោកវិទូ | ថ្ងៃសុក្រ ៩ រោច ខែផល្គុន ឆ្នាំច សំរីទ្ធិស័ក ព.ស. ២៥៦២ | ២៩ មីនា ២០១៩

ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០១៩ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋធានីញូវដែល្លី បានប្រារព្ធពិធីឡើងផ្ទះថ្មី នៅផ្ទះលេខ អេ-១/៣០៩ សហគមន៍សាហ្វដាចាំង ញូវដែល្លី ១១០០២៩ ។ ឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ ព្រមទាំងសហការីស្ថានទូត និងភ្លៀវកិត្តិយសជាតិ និងអន្តរជាតិ បានទទួលប្រសិទ្ធពរជ័យ ប្រោសព្រំសព្វសាធុការ អំពីសំណាក់ព្រះសង្ឃ (ចំនួន៧អង្គ) ដែលនិមន្តមកពីវត្តខ្មែរនានា នៅប្រទេសឥណ្ឌា ។

ព្រឹទ្ធាចារ្យដែលជាសមាជិកសមាជិកា នៃសមាគមពុទ្ធសាសនាឥណ្ឌា-ខ្មែរ នៃទីក្រុងញូវដែល្លី មានដូចជា លោកព្រឹទ្ធាចារ្យ បណ្ឌិត កែវ បាម៉ា លោកយាយ កូលា កែវ លោកអ៊ំ តារាចន្ទ មោរ៍ ក៏បានអញ្ជើញចូលរួមដែរ ។ បណ្ឌិត កែវ បាម៉ា ជាខ្មែរ-ឥណ្ឌា ដែលរស់នៅប្រទេសឥណ្ឌា តាំងពីសម័យសង្គមរាស្ត្រនិយមមក ។ លោកយាយ កែវ ធន មានស្វាមីជាជនជាតិឥណ្ឌា ហើយគាត់មានជាប់ខ្សែរាជវង្សខាងខ្សែស៊ីសុវត្ថិ ។ លោកអ៊ំ តារាចន្ទ ជាជនជាតិឥណ្ឌាម្នាក់ ដែលជាមិត្តភក្តិដ៏ស្មោះស្ម័គ្ររបស់កម្ពុជា។

សូមប្រសិទ្ធពរជ័យបវរសួស្តីគ្រប់ប្រការ កើតមានដល់ឯកឧត្តមឯកអគ្គរាជទូត និងលោកជំទាវ ព្រមទាំងសហការីទូតខ្មែរទាំងអស់ ។

© រក្សាសិទ្ធិដោយលោកវិទូ