តើឋានសួគ៌មានពិតឬទេ? | បទសម្ភាសន៍ អំពីបុណ្យភ្ជុំបិណ្ឌ របស់លោក សំ បូរិន្ទ និងលោក មាស ចន - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Sunday, April 07, 2019

តើឋានសួគ៌មានពិតឬទេ? | បទសម្ភាសន៍ អំពីបុណ្យភ្ជុំបិណ្ឌ របស់លោក សំ បូរិន្ទ និងលោក មាស ចន



លោកវិទូ | ថ្ងៃ ១᧣៥ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ៧ មេសា ២០១៩


បទសម្ភាសន៍

ដំណើរ​ដើមទង​និង​ការប្រតិបត្តិ​ តាម​បែប​ព្រះពុទ្ធ​សាសនា ​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ


លោក សំ បូរិន្ទ បាន​ធ្វើ​បទសម្ភាសន៍​ជាមួយ​ពហុសូត្រ​ព្រះពុទ្ធសាសនា​មួយ​រូប​ដែល​ជា​អតីត​សមណនិស្សិត​ថ្នាក់​ទស្សនវិជ្ជា​ពុទ្ធសាសនា នៃ​មហាវិទ្យាល័យ នេឡន្ទា ក្រុង​រាជគ្រឹះ ប្រទេស​ឥណ្ឌា នា​ចន្លោះ​ឆ្នាំ​១៩៥៥ ដល់​ឆ្នាំ​១៩៥៩ ជុំវិញ​ដំណើរ​ដើមទង និង​ការប្រតិបត្តិ​តាម​បែប​ព្រះពុទ្ធ​សាសនា​នៃ​ពិធី​ប្រពៃណី​នេះ​មាន​សេចក្តី​ដូច​ត​ទៅ៖

[00:00:30] ស្ដាប់​សំឡេង ភាគ១

លោក មាស ចន អតីត​សាស្រ្តាចារ្យ​នៃ​ពុទ្ធិក​មហាវិទ្យាល័យ ព្រះសីហនុរាជ នា​ទសវត្សរ៍​ឆ្នាំ​១៩៦០ មាន​ប្រសាសន៍​ថា គេ​ពុំ​អាច​មើល​ឃើញ​ទេវតា​ឬ​ប្រេត​នឹង​ភ្នែក​ឬ​ចក្ខុវិញ្ញាណ​នោះ​ឡើយ  ប៉ុន្តែ​គេ​អាច​មើល​ឃើញ​តាម​ផ្លូវ​ចិត្ត​តែ​ប៉ុណ្ណោះ។

សូម​អញ្ជើញ​ស្តាប់​សេចក្តី​ពន្យល់​របស់​លោក​តប​នឹង​សំណួរ​ផ្សេងៗ​របស់​លោក សំ បូរិន្ទ ជុំវិញ​សំណួរ​ថា តើ​ប្រេត​នោះ​ពិត​ជា​មាន​មែន​ឬ​ទេ?

[00:07:30] ស្ដាប់​សំឡេង ភាគ​២

លោក មាស ចន អតីត​សាស្រ្តាចារ្យ​នៃ​ពុទ្ធិក​មហាវិទ្យាល័យ ព្រះសីហនុរាជ បាន​មាន​ប្រសាសន៍​ថា ក្នុង​ពេល​សិក្សា​នៅ​មហាវិទ្យាល័យ នេឡន្ទា ក្រុង​រាជគ្រឹះ ប្រទេស​ឥណ្ឌា កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ លោក​បាន​ជួប​ពួក​មនុស្ស​ដែល​ជា​ពូជកិន្នរ​នៅ​ជើង​ភ្នំ​ហិមពាន្ត ប៉ុន្តែ​លោក​មិន​អាច​បញ្ជាក់​បាន​អំពី​ទីតាំង​នៃ​ឋាន​សួគ៌ ឈ្មោះ​ចាតុម្ហារាជកា ដែល​ជា​ឋាន​សួគ៌​ទាប​ជាង​គេ​ក្នុង​ចំណោម​ឋាន​សួគ៌​៦​ជាន់​ដែល​ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា​នោះ​ឡើយ។

សូម​អញ្ជើញ​ស្តាប់​ចម្លើយ​របស់​លោក​តប​នឹង​សំណួរ​ផ្សេងៗ​របស់​លោក សំ បូរិន្ទ ជុំវិញ​បញ្ហា​ប្រេត​ទួញ​យំ​នា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ និង​ជុំវិញ​បញ្ហា​ឋាន​សួគ៌​៦​ជាន់​នៅ​លើ​ភ្នំ​ហិមពាន្ត ឬ​ភ្នំ​ព្រះ​សុមេរុ មាន​សេចក្តី​ដូច​ត​ទៅ៖

[00:14:30] ស្ដាប់​សំឡេង ភាគ​៣

លោក មាស ចន ដែល​ជា​អតីត​សមណនិស្សិត​ថ្នាក់​ទស្សនវិជ្ជា​ពុទ្ធ​សាសនា​នៃ​មហា​វិទ្យាល័យ​នេឡន្ទា ក្រុង​រាជគ្រឹះ ប្រទេស​ឥណ្ឌា​ផង​នោះ មាន​ប្រសាសន៍​ថា រួម​ជាមួយ​នឹង​ការកសាង​សំណង់​នានា​តាម​ជំនឿ​ពុទ្ធ​សាសនា សំណង់​គឺ​វប្បធម៌​ជាតិ ក៏​គួរ​គប្បី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផងដែរ។

សូម​អញ្ជើញ​ស្តាប់​សេចក្តី​ពន្យល់​របស់​លោក​ទៅ​នឹង​សំណួរ​ផ្សេងៗ​របស់​លោក សំ បូរិន្ទ ទាក់ទង​នឹង​រឿង​ឋាន​កណ្តាល ព្រមទាំង​អនុសាសន៍​របស់​លោក​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​ប្រពៃណី​ជាតិ ទាក់ទង​នឹង​វិស័យ​កសាង​ពុទ្ធ​សាសនា​និង​សង្គម​ខ្មែរ ដូច​មាន​សេចក្តី​ដូច​ត​ទៅ​នេះ៖

[00:21:30] ស្ដាប់​សំឡេង ភាគ៤