សម្ដេចព្រះវនរ័ត បានទទួលមេដាយគ្រឿងឥស្សរិយយស នៅ​អង្គការសហប្រជាជាតិ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Saturday, July 13, 2019

សម្ដេចព្រះវនរ័ត បានទទួលមេដាយគ្រឿងឥស្សរិយយស នៅ​អង្គការសហប្រជាជាតិ

សម្ដេចព្រះវនរ័ត ណយ ច្រឹក (ស្ដាំ) ទទួលមេដាយគ្រឿងឥស្សរិយយស, ទីក្រុងហ្សឺណែវ, ១២ កក្កដា ២០១៩ ។

លោកវិទូ | ថ្ងៃ ៧᧬៨ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ កក្កដា ២០១៩ ។

សម្តេចព្រះ​វនរ័ត​​កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេច​ព្រះសង្ឃ​នាយករងទី៣​ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តចន្ទបុរីវង្ស សង្កាត់ព្រែកភ្នៅ រាជធានីភ្នំពេញ ទទួលបានមេដាយគ្រឿង​ឥស្សរិយយស​​​ ពីអង្គការក្រៅរដ្ឋាភិបាលអាមេរិកាំងមួយឈ្មោះ We Care for Humanity (យើងយកចិត្តទុកដាក់ចំពោះមនុស្សជាតិ) នៅទីស្នាក់ការ​អង្គការសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស នារសៀលថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ​ ២០១៩ នេះ ។

សម្ដេចព្រះវនរ័ត បានទទួលមេដាយគ្រឿងឥស្សរិយយសនេះ ក្នុងចំណោមអ្នកដែលទទួលចំនួន ១៤ នាក់ សម្រាប់ “បុគ្គលឆ្នេីមផ្នែកចិត្តវិញាណលំដាប់​ពិភពលោកប្រចាំឆ្នាំ២០១៩”។

អង្គការ We Care for Humanity ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០១១ ដោយព្រះនាង ម៉ារៀ អាមោរ ត័ររ៉េស, សកម្មជនជាតិហ្វិលីពិនសញ្ជាតិអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុងឡូសអង់ចាឡែស ។

ស្របពេលជាមួយគ្នានោះដែរ សម្ដេចព្រះវនរ័ត បានយាងចូលរួមកិច្ចប្រជុំស្តីពី «របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព» នៅទីស្នាក់ការអង្គការសហប្រជាជាតិ ។ នៅក្នុងកិច្ចប្រជុំនោះ សម្តេចបានថ្លែងអំពី ការសន្ទនាអន្តរសាសនា ក្នុងការកសាងសន្តិភាពសាកល ។ សម្តេចបានមានសង្ឃដីកាទៅកាន់អ្នកចូលរួមស្ដាប់នៅទីនោះថា ទំនាក់ទំនងរវាងសាសនាអន្តរជាតិ អាចដោះស្រាយនូវជម្លោះបាន ។

«សាសនាទាំងអស់ត្រូវតែចូលរួម ក្នុងការសន្ទនាគ្នា និងប្រកាន់ខ្ជាប់នូវគោលការណ៍នៃអហឹង្សា ក្នុងការដោះស្រាយបញ្ហាទាំងអស់ រួមទាំងជម្លោះផង» សម្តេចមានសង្ឃដីកា ដែលដកស្រង់ដោយកាសែតភ្នំពេញប៉ុស្តិ៍ ។

© រក្សាសិទ្ធិដោយ លោកវិទូ

No comments:

Post a Comment