ពុំដែលឃើញមានពលរដ្ឋ​ឥណ្ឌា ​នាំគ្នា​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិននោះឡើយ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Friday, October 02, 2015

ពុំដែលឃើញមានពលរដ្ឋ​ឥណ្ឌា ​នាំគ្នា​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិននោះឡើយ


លោកវិទូ | ថ្ងៃទី ២ តុលា ២០១៥

ញូវដេលី-ឥណ្ឌា៖ សហគមន៍​ចិន​ដែល​រស់នៅក្នុង​ទីក្រុង​ញូ​វ​ដេលី ប្រទេស​ឥណ្ឌា ក៏បាន​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ចិន​ឆ្នាំ​ផងដែរ កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ។ ការតុបតែង​ផ្ទះ ការចែក​អាំង​ប៉ាវ និង​រៀបចំ​ពិធីជប់លៀង​ជួបជុំគ្នា មាន​លក្ខណៈ​មិន​ខុសពី​ពលរដ្ឋ​ខ្មែរ-ចិន​នៅ​កម្ពុជា​នោះឡើយ។ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ឥណ្ឌា​ទូទៅ ពិធីបុណ្យ​ចូលឆ្នាំ​ចិន គ្រាន់តែ​ជាការ​ចាប់ផ្តើម​ចូលមក​ដល់​នៃ​និ​ទាឃ​រដូវ​ប៉ុណ្ណោះ ដែល​គេ​និយម​ហៅថា «Spring Festival» ។

ទោះបីជា​យ៉ាងណាក៏ដោយ សកម្មភាព​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​មិនសូវមាន​សភាព ​គគ្រឹក​គគ្រេង​ឡើយ​នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​ពលរដ្ឋ​ប្រមាណ៨០ភាគរយ កាន់សាសនា​ហិណ្ឌូ។ ពលរដ្ឋ​ឥណ្ឌា​ដែល​សែស្រឡាយ​ចិន​ភាគច្រើន​រស់នៅ​ភាគ​ខាងកើត​នៃ​ប្រទេស ដូចជា​ក្រុង Kolkata និង Tripura ជាដើម។ នៅក្នុង Kolkata មាន​ពលរដ្ឋ​ដើមកំណើត​ចិន​ប្រមាណ២សែន​នាក់ និង​មាន China Town មួយ​ដែលមាន​ឈ្មោះថា «Tangra»។

ព្រះសង្ឃ​ព្រះនាម ខាត់ ប៊ុនថន ដែលជា​សមណ​និស្សិត​មួយអង្គ ​កំពុង​សិក្សា​នៅ​សកលវិទ្យា​ល័យ Jawaharlal Nehru University បាន​កត់សម្គាល់ថា ឆ្លងកាត់​បទពិសោធន៍​រស់នៅ​ជាង៥ឆ្នាំ​នៅ​រដ្ឋ Uttar Pradesh និង​ញូ​វ​ដេលី ព្រះអង្គ​មិនដែល​ឃើញ​ពលរដ្ឋ​ឥណ្ឌា​នាំគ្នា​ អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នោះឡើយ។ ជាមួយគ្នានេះ រឿងរ៉ាវ​ទាក់ទង​នឹង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ ដ៏​ធំ​គគ្រឹកគគ្រេង​កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ មិនឃើញ​មាន​ចុះផ្សាយ​នៅលើ​ទំព័រមុខ ​របស់​សារព័ត៌មាន​នានា​របស់​ឥណ្ឌា​នោះឡើយ។ នៅ​ឥណ្ឌា រដ្ឋាភិបាល​ផ្តល់​តម្លៃ​បំផុត​សម្រាប់​ពិធីបុណ្យ​នានា​ ដែល​ទាក់ទង​នឹង​សាសនា​ហិណ្ឌូ៕

ប្រភព៖ ថ្មីៗ

No comments:

Post a comment