សេចក្តីជូនដំណឹង៖ យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ នឹងរៀបចំគម្រោងធម្មបរិយាយលើកទី៤ នៅខេត្តព្រៃវែង - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Thursday, December 12, 2019

សេចក្តីជូនដំណឹង៖ យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ នឹងរៀបចំគម្រោងធម្មបរិយាយលើកទី៤ នៅខេត្តព្រៃវែង

News Poster for Participants
ព័ត៌មានសម្រាប់អ្នកចូលរួម ។

លោកវិទូ | ថ្ងៃ ៥᧱១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ធ្នូ ២០១៩ ។

យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ (យ.ស.អ.) មានកត្តិយសសូមប្រគេន និងជម្រាបជូនព្រះតេជគុណ ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សិស្ស និស្សិត តំណាងស្ថាប័ន អង្គការ សមាគម ក្រុម ក្លិប និងមូលនិធិទាំងអស់ឱ្យបានជ្រាបថា៖

នៅថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ យុវជនស្ម័គ្រចិត្តដើម្បីការអប់រំ នឹងរៀបចំគម្រោងធម្មបរិយាយលើកទី៤ នៃកម្មវិធីអប់រំសីលធម៌ បណ្តុះគុណធម៌ និងចែកជូនសម្ភារៈសិក្សា ក្រោមប្រធានបទ “កាតព្វកិច្ចកុមារ និងការអប់រំ” ដល់សិស្សានុសិស្សសរុបចំនួន ២៥០នាក់ លោកគ្រូ អ្នកគ្រូសរុបចំនួន ៧នាក់ នៃសាលាបឋមសិក្សាពីរគឺចូលគ្នាគឺ សាលាបឋមសិក្សា មីយ៉ាស៊ីត្រា ព្រែកចំប៉ា និងសាលាបឋមសិក្សា មេមល់ ស្ថិតនៅភូមិព្រែកចំប៉ា ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។

គោលបំណង៖

ដើម្បីជួយសម្រួលដល់ការកង្វះខាត នៃការសិក្សារបស់សិស្សរួមមាន៖ សៀវភៅអាន សៀវភៅសរសេរ ប៊ិក ខ្មៅដៃ បន្ទាត់ ជ័រលុប ទឹកលុប និងសិក្ខូបករណ៍សិក្សាមួយចំនួនទៀត ។

សកម្មភាព៖

- អប់រំតាមគន្លងព្រះពុទ្ធសាសនា និងសង្គម
- ចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗ
- រួមគ្នាបង្កើតវប្បធម៌ចែករំលែក

សម្រាប់ការឧបត្ថម្ភ និងព័ត៌មានបន្ថែម៖

015 761 435 / 069 503 283 / 081 242 890

សូមអរព្រះគុណ និងសូមអរគុណ!

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment