ព្រះសិរីវិសុទ្ធិ ហ៊ូ ឈីវនាថ ឡើងទីជា ព្រះពុទ្ធវង្ស ព្រះរាជាគណៈថ្នាក់ត្រី ។ |
លោកវិទូ | ថ្ងៃ ៦᧲១ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ធ្នូ ២០១៩ ។
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងគោរមងារព្រះរាជាគណៈ នៃគណៈមហានិយកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ៦១ អង្គ បានឡាយព្រះហស្ដលេខាចុះថ្ងៃទី ១២ ធ្នូ ២០១៩ ។
នៅក្នុងចំណោមមន្ត្រីព្រះសង្ឃជាន់ខ្ពស់ ដែលទទួលបានគោរមងារព្រះរាជាគណៈ ឬសមណស័ក្តិជាព្រះរាជាគណៈទាំង ៦១ អង្គនោះ ព្រះសិរីវិសុទ្ធិ ហ៊ូ ឈីវនាថ ឲ្យឡើងទីជា ព្រះពុទ្ធវង្ស ព្រះរាជាគណៈថ្នាក់ត្រី (ព្រះរាជាគណៈថ្នាក់ទី៣) និងព្រះមង្គលវិសុទ្ធិ សុខ សុភាព ឲ្យឡើងទីជា ព្រះសិរីវិសុទ្ធិ ព្រះរាជាគណៈថ្នាក់ចត្វា (ព្រះរាជាគណៈថ្នាក់ទី៤) ។ ក្រៅពីនេះ ៥៩ អង្គទៀតត្រូវបានឡើងទីជា ព្រះរាជាគណៈថ្នាក់កិត្តិយស ។
១-សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ។
២-សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះមហាសុមេធាធិបតី ។
៣-សម្ដេចព្រះរាជាគណៈថ្នាក់ឯក (ព្រះសង្ឃនាយករង) មាន ៣ អង្គ៖ ១.ព្រះធម្មលិខិត ២.ព្រះពោធិវ័ង្ស ៣.និងព្រះវន័រតន៍ ។
៤-ព្រះរាជាគណៈថ្នាក់ទោ មាន ៦ អង្គ៖ ១.ព្រះមហាវិមលធម្ម ២.ព្រះពុទ្ធឃោសាចារ្យ ៣.ព្រះធម្មឃោសាចារ្យ ៤.ព្រះសាសនមុនី ៥.ព្រះឃោសធម្ម ៦.ព្រះមុនីកោសល ។
៥-ព្រះរាជាគណៈថ្នាក់ត្រី មាន ៦ អង្គ៖ ១.ព្រះពុទ្ធវង្ស ២.ព្រះសាក្យវង្ស ៣.ព្រះសិរីសម្មតិវង្ស ៤.ព្រះឧបាលិវង្ស ៥.ព្រះសុមេធវង្ស ៦.ព្រះញាណវង្ស ។
៦-ព្រះរាជាគណៈថ្នាក់ចត្វា មាន ២០ អង្គ៖ ១.ព្រះធម្មវិបស្សនា ២.ព្រះសមាធិធម្ម ៣.ព្រះញាណកោសល ៤.ព្រះសិរីសង្គាមមុនី ៥.ព្រះសិរីសិវិសុទ្ធិ ៦.ព្រះធម្មវង្សា ៧.ព្រះញាណសំវរៈ ៨.ព្រះវិន័យសំវរៈ ៩.ព្រះឥន្ទមុនី ១០.ព្រះទេពមុនី ១១.ព្រះវិន័យមុនី ១២.ព្រះទេពសត្ថា ១៣.ព្រះសីលសំវរៈ ១៤.ព្រះគម្ពីរត្ថេរ ១៥.ព្រះអរិយមគ្គញ្ញាណ ១៦.ព្រះវិភទ្ធញ្ញាណ ១៧.ព្រះបវរសត្ថា ១៨.ព្រះញាណវិសុទ្ធិវង្ស ១៩.ព្រះធម្មវិសុទ្ធិវង្ស ២០.ព្រះបិដកធម្ម ។
៧-ព្រះរាជាគណៈថ្នាក់កិត្តយស មានច្រើនអង្គមិនកំណត់ ។
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment