ព័ត៌មានព្រះសង្ឃខ្នាយតាន់៖ លោកអាចចេញក្រៅឃុំហើយ ប៉ុន្តែហាក់សង្ស័យថាឥណ្ឌាកេញចំណេញលើលោក - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Wednesday, January 01, 2020

ព័ត៌មានព្រះសង្ឃខ្នាយតាន់៖ លោកអាចចេញក្រៅឃុំហើយ ប៉ុន្តែហាក់សង្ស័យថាឥណ្ឌាកេញចំណេញលើលោក

ខ្នាយតាន់ដែលចាប់បាន នៅប្រលានយន្តហោះទីក្រុងប័ង្កលោ កាលពីថ្ងៃទី ២៥ ធ្នូ ២០១៩ ។

លោកវិទូ | ថ្ងៃ ៤᧧២ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ មករា ២០២០ ។

ព្រះតេជគុណ ច័ន្ទ សុភាព ដែលត្រូវបានអាជ្ញាធរឥណ្ឌាឃាត់ខ្លួន នៅប្រលានយន្តហោះទីក្រុងប័ង្កលោពេលនេះកំពុងស្ថិតនៅក្រៅឃុំ ។ លោកបាននិមន្តទៅដល់ទីក្រុងពារាណសីហើយ ។

តាមប្រភពព័ត៌មានដែលលោកវិទូទទួលបាន បានឲ្យដឹងថា លោកបាននៅក្រៅឃុំហើយ បន្ទាប់ពីស្ថិតនៅក្នុងការឃុំខ្លួន អស់រយៈពេលបីថ្ងៃ ។ លោកបាននិមន្តទៅដល់ទីក្រុងពារាណសីហើយ ។

ប៉ុន្តែលោកបានចំណាយប្រាក់ជាច្រើន ទើបបាននៅក្រៅឃុំ ដែលធ្វើឲ្យលោកសន្និដ្ឋានថា លោកត្រូវបានពួកប៉ូលិសនិងមេធាវីឥណ្ឌាសហការគ្នា កេញចំណេញលើលោក ។ លោកជឿជាក់ថា ករណីរបស់លោករឿងខ្នាយតាន់ (ចែជ្រូកព្រៃ) នេះ មិនដល់ថ្នាក់ត្រូវបង់ប្រាក់រាប់ពាន់ដុល្លារអ៊ីចឹងទេ ព្រោះលោកបានសួរគេអស់ហើយ ។

ព្រះតេជគុណ ច័ន្ទ សុភាព មានសង្ឃដីកាជាមួយព្រះសង្ឃដទៃទៀត ក្នុងមន្ទិលសង្ស័យថា «...តាមពិតរឿងកូណាវាមិនដល់អ៊ីចឹងទេ ប៉ុន្តែវាចង់ធើលុយយើងណ៎ះ! ទី១ វាឃើញយើងអត់សូវចេះនិយាយ ទី២ វាឃើញយើងម្នាក់ឯង និងទី៣ វាឃើញយើង...ដូចមិនដឹងច្បាប់ដឹងទម្លាប់អីអ៊ីចឹង» ។

ទោះយ៉ាងក៏ដោយ យោងតាមច្បាប់ការពាជីវិតសត្វព្រៃឆ្នាំ ១៩៧២ របស់ឥណ្ឌា សត្វជ្រូកព្រៃត្រូវបានចាត់ទុកថា ជាសត្វចង្រៃបំផ្លាញដំណាំកសិកម្មជាដើម ដែលចាត់ចូលក្នុងករណីលើកលែង ប៉ុន្ដែមិនលើកលែងទូទាំងប្រទេសឥណ្ឌាទេ មានរដ្ឋមួយចំនួនដែលចាត់ទុកថាវាជាសត្វចង្រៃ ដូចជារដ្ឋប៊ីហារជាដើម ។

ដូច្នេះករណីខ្នាយតាន់នេះ មិនគួរមានទោសធ្ងន់ធ្ងរដូចករណីសត្វដំរី ខ្លា ។ល។ ប៉ុន្ដែករណីរបស់លោកមិនទាន់បានបញ្ចប់នៅឡើយទេ សូមតាមដានបន្ដទៀត ។ 

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment