វីរុស​កូរ៉ូណា​ធ្វើឲ្យ​ប៉ះពាល់​ពីធី​បុណ្យ​សាសនា​សម្រាប់​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​មិនីសូតា - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, March 31, 2020

វីរុស​កូរ៉ូណា​ធ្វើឲ្យ​ប៉ះពាល់​ពីធី​បុណ្យ​សាសនា​សម្រាប់​សហគមន៍​ខ្មែរ​នៅ​រដ្ឋ​មិនីសូតា

វត្តមុនីសុតារាម រដ្ឋមិនីសូតា សហរដ្ឋអាមេរិក ។ រូបភាព៖ Green

លោកវិទូ | ថ្ងៃ ៣᧨៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ៣១ មីនា ២០២០

វត្តមុនីសុតារាម​ បាន​បិទទ្វារ​និង​ផ្អាក​ការ​ជួបជុំ​ពុទ្ធបរិស័ទ​មួយ​រយ:ពេល ​ដើម្បី​ទប់ស្គាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុសកូរ៉ូណា​ ដែលបង្ក​ជា​ជំងឺ​កូវីដ១៩ (COVID 19)​ ដែល​បាន​ឆ្លង​និង​សម្លាប់​មនុស្ស​ជាច្រើន​នាក់​នៅ​ជុំវិញ​ពិភពលោក ។​ ការ​សម្រេចនេះ ​បានធ្វើ​ឲ្យមាន​ការ​លុបចោល​ពិធីបុណ្យ​សាសនា​សំខាន់​ផ្សេងៗ​សម្រាប់​វត្តមួយ​នេះ​ រួម​ទាំងពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ ​និង​ ពិធី​បុណ្យ​វិសាខបូជា​ផងដែរ​ ដែល​ពុទ្ធបរិស័ទ​គ្រោង​ធ្វើជារៀង​រាល់ឆ្នាំ ។​

លោក ​សុខ ខេមរា​ នៃ ​VOA ​ពីរដ្ឋធានី​វ៉ាស៊ីនតោន ​បាន​សម្ភាស​លោក​ អ៊ូ ប៉េងសាន ​សមាជិក​គណ:កម្មាការ​វត្ត ​តាម​ទូរសព្ទ​អំពីការ​ផ្អាកជា​បណ្តោះ​អាសន្ន​នូវ​កម្មវិធី​បុណ្យទាំងនេះ ​ក្នុងពេល​ដែល​សហរដ្ឋ​អាមេរិក​ បាន​ណែនាំ​មិនឲ្យ​មាន​ការ​ជួប​ប្រជុំគ្នា​មួយ​រយ:​ពេលនេះ ៕



© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment