វត្ត​ខ្មែរ​ជាង​១៤០​នៅ​សហរដ្ឋអាមេរិក​ចូលរួម​ទប់ស្កាត់​វីរុស​កូរ៉ូណា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Wednesday, April 01, 2020

វត្ត​ខ្មែរ​ជាង​១៤០​នៅ​សហរដ្ឋអាមេរិក​ចូលរួម​ទប់ស្កាត់​វីរុស​កូរ៉ូណា

ព្រះតេជគុណ ឥទ្ធិមុនី ម៉ឹង សាង ជា​ប្រធាន​ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និង​ជា​ព្រះគ្រូចៅ​អធិការវត្ត មុនីសុតារាម រដ្ឋមិនីសូតា ។ រូបភាព៖ Facebook Live

លោកវិទូ | ថ្ងៃ ៤᧩៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០១ មេសា ២០២០ 

ប្រធាន​ពុទ្ធិ​សមាគម​ព្រះសង្ឃ​ខ្មែរ សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​​តាម​បណ្តា​រដ្ឋ​ជាច្រើន បាន​ចូលរួម​ទប់ស្កាត់​វីរុស​កូរ៉ូណា​ នៅ​ពេល​ប្រទេស​អាមេរិក​និង​ពិភពលោក ​មាន​ការ​ឆ្លង​រាលដាល​វីរុស​កូរ៉ូណា ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩​នេះ ។

ការ​ចូលរួម​ទាំងនោះ រួម​មាន​ដូចជា​ការ​សម្រេច​ផ្អាកការ​ជួបជុំ​ធ្វើ​ពិធី​បុណ្យ​នានា ​នៅ​តាម​វត្ត​អារាម​ទាំង​១៤៤​នៅ​ទូទាំង​ប្រទេស​អាមេរិក ​ងាក​មក​ជួប​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ដើម្បី​ធ្វើ​កិច្ចការ​ការងារ ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ការ​អប់រំ​ផ្លូវចិត្ត ផ្លូវធម៌ ផ្លូវលោក ក្នុង​ពេល​មាន​វិបត្តិ​វីរុស​កូរ៉ូណា​ជា​សកល ដាក់​គម្រោងការ​នានា​សម្រាប់​ជួយ​ដល់​សហគមន៍ និង ជូន​ដំណឹង​ដល់​សហគមន៍​ផងដែរ ។ 

លោក សុខ ខេមរា នៃ VOA បាន​និមន្តព្រះតេជគុណ ឥទ្ធិមុនី ម៉ឹង សាង ជា​ប្រធាន​ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និង​ជា​ព្រះគ្រូចៅ​អធិការវត្ត មុនីសុតារាម រដ្ឋមិនីសូតា ជា​វាគ្មិន​ដើម្បី​ពន្យល់​អំពី​រឿង​ទាំងនេះ។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០)


© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment