គណៈសង្ឃនាយកកម្ពុជាចេញសេចក្តីប្រកាស ស្តីពីការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Monday, March 16, 2020

គណៈសង្ឃនាយកកម្ពុជាចេញសេចក្តីប្រកាស ស្តីពីការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩

សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក និមន្តស្រោចស្រពសុគន្ធវារីប្រគេនព្រះមង្គលធម្មកិច្ច ភួង សុវណ្ណ ព្រះរាជាគណ:កិត្តិយស ព្រះចៅអធិការវត្តនិគ្រោធវ័ន (គល់ទទឹង), មីនា ២០២០ រូបភាព សង្ឃកិច្ចាល័យ

លោកវិទូ | ថ្ងៃ ២᧸៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៦ មីនា ២០២០

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ ទី១៦ ខែមីនា នេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាស ស្តីពីការទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ ប្រគេនចំពោះព្រះមេគណ ព្រះគ្រូអនុគណ ព្រះចៅអធិការគ្រប់វត្ត និងជូនចំពោះពុទ្ធបរិស័ទទូទាំងព្រះរាជាណាចក្រកម្ពុជា ។

ខ្លឹមសារសំខាន់ៗនៃសេចក្តីប្រកាសនេះរួមមាន៖ ការស្វែងយល់អំពីវីរុសកូវីដ១៩, ការទូងស្គរឲ្យបានព្រមគ្នាទូទាំងប្រទេស និងសូធ្យព្រះធម៌មានរតនសុត្តារម្ភៈ និងរតនសូត្រជាដើម នៅថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ២០២០ (ម៉ោង ៣:០០ នាទី), ការបន្តផ្សព្វផ្សាយការយល់ដឹងអំពីវីរុសឧត្បាតនេះ ដល់ពុទ្ធបរិស័ទតាមគ្រប់រូបភាពមានការសម្ដែងធម៌ទេសនាជាដើម, អនុវត្តន៍អនាម័យ និងសុវត្ថិភាពចំណីអាហារ និងការតាមដានអាការសុខភាពខ្លួនឯង បើមិនស្រួលត្រូវទៅជួបពេទ្យជាបន្ទាន់ ៕



© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment