ព្រះរាជសាររបស់សម្តេចសង្ឃនាយក នន្ទ ង៉ែត ប្រគេននិងជូនចំពោះព្រះសង្ឃនិងពុទ្ធបរិស័ទទូទាំងប្រទេស - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, March 25, 2020

ព្រះរាជសាររបស់សម្តេចសង្ឃនាយក នន្ទ ង៉ែត ប្រគេននិងជូនចំពោះព្រះសង្ឃនិងពុទ្ធបរិស័ទទូទាំងប្រទេស


ខ្សែវីដេអូខ្លីផ្សព្វផ្សាយអំពីការបង្ការមេរោគកូវីដ១៩ ផលិតដោយយូនីសែហ្វ ។

លោកវិទូ | ថ្ងៃ ៤᧢៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៥ មីនា ២០២០

សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទ ទូទាំងប្រទេស ដើម្បីឲ្យចូលរួមបង្ការ និងទប់ស្កាត់មេរោគកូវីដ១៩ ដែលកំពុងរាតត្បាតនៅលើពិភពលោក និងកម្ពុជាផងដែរ ។ 

ខ្លឹមសារនៅក្នុងព្រះរាជសាររបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ប្រគេនចំពោះព្រះសង្ឃ និងជូនចំពោះពុទ្ធបរិស័ទទូទាំងប្រទេស រួមមាន៖ 

ទី១៖ សូមអំពាវនាវដល់ព្រះសង្ឃ និងពុទ្ធបរិស័ទនៅទូទាំងប្រទេស ចូលរួមរក្សាអនាម័យ ដើម្បីបង្ការ បញ្ចៀស អំពីការឆ្លងរីករាលដាល នៃមេរោគនេះ ដោយយើងត្រូវលាងដៃ ឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាកុលលាងដៃ ខ្ទប់មាត់ និងច្រមុះ ។ 

ទី២៖ នៅពេលក្អក និងក្រដាស ដោយកន្សែង ក្រដាស ឬដោយកែងដៃ ចៀសវាងប៉ះពាល់ជិតស្និទ្ធិ ជាមួយអ្នកដែលមានអាការៈគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ ចៀសវាងប៉ះពាល់ភ្នែក ច្រមុះឬមាត់ ។ 

ទី៣៖ ត្រូវចម្អិនសាច់ ឬស៊ុតឲ្យបានឆ្អិនល្អ ចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសាច់ ដោយមិនបានពាក់ឧបករណ៍ការពារខ្លួន ។

តាមសេចក្តីប្រកាសរបស់គណៈសង្ឃនាយក វត្តអារាមគ្រប់ខេត្តក្រុងទូទាំងប្រទេស ទូងស្គរនិងសូត្ររតនសូត្រ «ដើម្បីកំចាត់បង់នូវភយន្តរាយទាំងឡាយដែលកើតអំពីរោគ អមនុស្ស និងទុរភិក្សជាដើម» ព្រមទាំងចូលរួមផ្ដល់ឱវាទនិងពង្រឹងស្មារតីញាតិញោមពុទ្ធបរិស័ទ អំពីការការពារនិងទប់ស្កាត់ការរីករាលដាលនៃមេរោគឧត្បាតនេះ កាលពីថ្ងៃទី២៣ មីនាកន្លងទៅ ។

គិតត្រឹមថ្ងៃទី២៥ មីនានេះ កម្ពុជាមានអ្នកឆ្លងមេរោគកូវីដ១៩ចំនួន ៩៦ ដោយកើនឡើងចំនួន ៥ នាក់ទៀតសម្រាប់ថ្ងៃនេះ និងជាឡើងវិញចំនួន ១០ នាក់ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment