អាហារូបករណ៍ IBC សម្រាប់ការសិក្សាព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា, ២០២០-២០២១ - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, March 18, 2020

អាហារូបករណ៍ IBC សម្រាប់ការសិក្សាព្រះពុទ្ធសាសនានៅប្រទេសឥណ្ឌា, ២០២០-២០២១


លោកវិទូ | ថ្ងៃ ៤᧺៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៨ មីនា ២០២០

ញូវដែល្លី៖ សហព័ន្ធពុទ្ធសាសនាអន្តរជាតិ ហៅកាត់ថា អាយ.ប៊ី.ស៊ី. (IBC) បានប្រកាសផ្ដល់អាហារូបករណ៍ពិសេស ដល់សមណនិស្សិត-និស្សិត សម្រាប់ការសិក្សាព្រះពុទ្ធសាសនា នៅសាកលវិទ្យាល័យនានា នៅប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នេះ ។

នេះជាអាហារូបករណ៍ពិសេសមួយ ដើម្បីលើកកម្ពស់ការសិក្សាព្រះពុទ្ធសាសនា (និងបាលី) ក្នុងចំណោមសមណនិស្សិត-និស្សិត នៃប្រទេសកាន់ព្រះពុទ្ធសាសនាដូចជា ប្រទេសនេប៉ាល់ ភូតាន ស្រីលង្កា ភូមា វៀតណាម កម្ពុជា ឡាវ និងម៉ុងហ្គោលី ប៉ុណ្ណោះ ។ កម្រិតសិក្សាគឺថ្នាក់បរិញ្ញាបត្រ (៤ ឆ្នាំ) និងថ្នាក់អនុបណ្ឌិត (២ ឆ្នាំ) និងត្រូវសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន ៥ នៅប្រទេសឥណ្ឌាគឺ ៖

1. Central Institute of Higher Tibetan Studies, (Deemed University), Varanasi, Uttar Pradesh (www.cihts.ac.in) B.A/B.ED 4-years integrated course.

2. Department of Buddhist Studies, Delhi University, New Delhi (www.du.ac.in) M.A in Buddhist Studies 2 year course.

3. School of Buddhist Studies & Civilization, Gautam Buddha University, Greater Noida (www.gbu.ac.in) M.A in Buddhist Studies and Civilization 2 year course.

4. Nava Nalanda Mahavihara (Deemed University), Nalanda, Bihar (www.nnm.ac.in) (i) M.A in Buddhist Studies (ii) M.A in Pali 2 year course.

5. Department of Pali & Buddhist Studies, Savitribai Phule Pune University, Pune, Maharashtra (www.unipune.ac.in) (i) M.A in Buddhist Literature (ii) M.A in Pali 2 year course.

ដើម្បីទទួលបានអាហារូបករណ៍នេះ សមណនិស្សិត-និស្សិតទាំងអស់ត្រូវដាក់ពាក្យចូលរៀន ទៅកាន់សាកលវិទ្យាល័យទាំង ៥ ខាងលើនេះដោយផ្ទាល់ ដោយទៅមើលលើគេហទំព័រនៃសាកលវិទ្យាល័យទាំងនេះ អំពីការបើកទទួលពាក្យចូលរៀន (រយៈពេលបើកគឺមានកំណត់) ។ ពេលបានទទួលលិខិតបញ្ជាក់ថា បានទទួលឲ្យចូលរៀនហើយ ទើបអាចដាក់ពាក្យសុំអាហារូបករណ៍ ទៅសហព័ន្ធពុទ្ធសាសនាអន្តរជាតិបាន តាមរយៈអនឡាញ ដោយមិនចាំបាច់ប្រឡងទេ ។ ដូច្នេះសំខាន់បំផុតគឺត្រូវដាក់ពាក្យចូលរៀនឲ្យជាប់ តាមមុខវិជ្ជាដែលមាន នៅតាមសាកលវិទ្យាល័យខាងលើ ។

សូមបញ្ជាក់ថា អាហារូបករណ៍នេះល្អជាងអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា ICCR ផង ដោយផ្ដល់ប្រាក់រហូតដល់ ២២.០០០ រូពី (ជាង ២៩០ ដុល្លារ) ក្នុងមួយខែសម្រាប់ថ្នាក់អនុបណ្ឌិត និង ២០.០០០ រូពី (ជាង ២៦០ ដុល្លារ) សម្រាប់ថ្នាក់បរិញ្ញាបត្រ បូកនឹងថ្លៃបង់សាលាផ្សេងទៀតផង ។ មានកន្លែងពិសេសរក្សាទុកសម្រាប់អ្នកដាក់ពាក្យជានិស្សិតស្រី ។ សូមអានអំពីលក្ខន្តិកៈនៃអាហារូបករណ៍បន្ថែម តាមរយៈតំណខាងក្រោម ។

សូមប្រញាប់ឡើង ការបើកទទួលពាក្យចូលរៀន នៅតាមសាកលវិទ្យាល័យទាំងនេះអាចកំពុងតែបើកហើយ (ឬខ្លះបិទហើយក៏មិនដឹង) ។

សម្រាប់ព័ត៌មានពិស្ដារសូមមើលខាងក្រោម៖
លក្ខន្តិកៈអាហារូបករណ៍៖ IBC Scholarship Advertisement
ទម្រង់អាហារូបករណ៍៖ Scholarship Online Application Form
ទស្សនាគេហទំព័រ៖ https://www.ibcworld.org/
ឬក៏អាចសាកសួរព័ត៌មានមកកាន់លោកវិទូដោយផ្ទាល់ក៏បាន តាមរយៈប្រអប់សារនៅខាងស្ដាំដៃ ឬប្រអប់បញ្ចេញមតិខាងក្រោមក៏បាន ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment