លោក ហ៊ុន កុសល៖ “ព្រហ្មដូចជាស.ត្វតិរិច្ឆាន” ឈ្មោះ ខឹម វាសនា - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, May 25, 2020

លោក ហ៊ុន កុសល៖ “ព្រហ្មដូចជាស.ត្វតិរិច្ឆាន” ឈ្មោះ ខឹម វាសនា

សមណសិស្សកំពុងតម្រង់ជួរចូលរៀន (ឆ្វេង) និង ខឹម វាសនាកំពុងទទួលទានគុយទាវ (ស្ដាំ) ។ រូបភាព៖ ហ្វេសប៊ុក Hun Kosal

លោកវិទូ | ថ្ងៃ ២᧤៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៥ ឧសភា ២០២០

ខ្ញុំធ្លាប់ឮតែព្រះពុទ្ធគោតមលោកប្រៀប មនុស្សដូចជាសត្វ.តិរិច្ឆាន ឬមនុស្សដូចជាសត្វនរកជាដើម ប៉ុន្តែពេលថ្មីនេះ មានលេចពាក្យថ្មីមួយថា “ព្រហ្មដូចជាស.ត្វតិរិច្ឆាន” ឈ្មោះ ខឹម វាសនា ។ ព្រហ្មតិរិច្ឆានរូបនេះប្រមាថជាន់ឈ្លីសមណភេទគ្រប់ព្រះអង្គ មិនកំណត់ខុសត្រូវពិតប្រាកដ ដៀលជេរអ្នកបួសមិនអើពើនឹងយកវិន័យរបស់អ្នកបួសមកធ្វើការវិនិច្ឆ័យឱ្យបានត្រឹមត្រូវតាមពុទ្ធវិន័យ ដោយយកលេសថា ដើម្បីកម្ចាត់លោកខូចៗ ។

យើងពិនិត្យមើល! តេជគុណ សំ ប៊ុនធឿន តេជគុណ សាន សុជា តេជគុណ គូ សុភាព រួមទាំងគណៈសង្ឃផង ក៏ព្រហ្មតិរិច្ឆានរូបនេះដៀលជេរ ប្រមាថជាន់ឈ្លីទៅតាមទំនើងចិត្តតិរិច្ឆានរបស់គេ ដោយគ្មានខ្លាចរអាច្បាប់ប្រទេសឡើយ ។

ដើម្បីចូលរួមចំណែកជ្រោមជ្រែងពុទ្ធសាសនា សូមឱ្យបងប្អូនយល់ដឹងពីអ្នកបួសមាន២ប្រភេទគឺ អរិយសង្ឃ និងសម្មតិសង្ឃ ។ អរិយសង្ឃគឺបានដល់អ្នកបួសដែលសម្រេចធម៌ផ្តាច់កិលេសទាំងពួងបាន ប៉ុន្តែសម្មតិសង្ឃវិញ គឺអ្នកបួសទៅតាមប្រពៃណីសាសនាដើម្បីប្រតិបត្តិអប់រំនៅវត្តអារាមនានានៅក្នុងប្រទេសដែលគោរពព្រះពុទ្ធសាសនា មានកម្ពុជាជាដើម ។

កម្ពុជាមានអ្នកបួសជាង ៥ម៉ឺនអង្គទូទាំងប្រទេស នៅក្នុងចំណោម៥ម៉ឺនអង្គនោះស្ថានភាពឋានៈមុនពេលចូលបួសមិនដូចគ្នាទេ គឺមានច្រើនប្រភេទមនុស្ស និយាយខ្លីមនុស្សនៅក្នុងសង្គមខ្មែរមានបែបណា អ្នកចូលបួសក៏មានប្រភេទនោះដែរ ។ គ្រាន់តែអ្នកបួសខ្លះខំប្រឹងរៀនសូត្រប្រតបត្តិខ្លួនទៅតាមសមត្ថភាព និងបញ្ញាឧបនិស្ស័យរៀងៗខ្លួនទៅ ក៏មានក្លាយជាបញ្ញាជន ជាអ្នករំដោះជាតិក៏មានជាច្រើនរូប ច្រើនអង្គផងដែរ ។

ប៉ុន្តែបើយើងរំលឹកដល់គ្រួសារខ្មែរខ្លះពេលបញ្ជូនអ្វីមួយទៅវត្ត មិនថា មនុស្ស សត្វ ឬសម្ភារៈប្រើប្រាស់ មួយចំណែកគឺប្រើប្រាស់នៅផ្ទះមិនបាន។ ឧទាហរណ៍ កូនដើរលេងជក់ថ្នាំញៀនដែលអប់រំមិនបាន ឬប្រភេទកូនគ្រប់គ្រងលែងបានក៏បញ្ជូនទៅវត្ត (នេះខ្ញុំសូមមិននិយាយពីអ្នកបួសចេញត្រកូលក្រីក្របួសដើម្បីរៀនសូត្រកសាងចំណេះទេ) បើចំពោះសត្វវិញ ជាសត្វដែលគ្រួសារទាំងនោះយល់ថា ជាសត្វចង្រៃមិនអាចឱ្យនៅស្រុកភូមិបានក៏បញ្ជូនទៅវត្ត បើសម្ភារៈវិញមានផ្ទះ ឬគ្រែដេកជាដើម បើយល់ថា ផ្ទះឬគ្រែនោះខ្មោចព្រាយបីសាចនៅ ឬម្ចាស់ចងកស្លាប់ក៏បញ្ជូនទៅវត្ត ។ ខ្ញុំនិយាយបែបនេះ មិនមែនបានន័យថា វត្តអារាម ឬព្រះសង្ឃមានរើសអើងទេ វត្តអារាមទទួលយកសព្វគ្រប់ទាំងអស់ពីបរិស័ទ មិនថាសុខ មិនថាទុក្ខ ឬអាក្រក់ល្អទេ គឺវត្តអារាមតែងទទួលដោយសេចក្តីសន្តោស និងបំពេញតួនាទីក្នុងនាមជាកន្លែងសង្រ្គោះ និងស្ថាប័នអប់រំដ៏សំខាន់របស់ប្រទេសជាតិ ។

វត្តអារាមព្រះពុទ្ធសាសនាដោយមានអ្នកបួសជាអ្នកដឹកនាំ ក៏បានផ្តល់ជម្រកដ៏អស្ចារ្យដល់សិស្សនិស្សិតក្រីក្រជាច្រើន បានក្លាយជាឧត្តមជន ឬអ្នកនយោបាយរបស់ខ្មែរ សូម្បីតែលោកនាយរដ្ឋមន្រ្តីហ៊ុន សែន ក៏ជាអតីតក្មេងវត្ត និងមានមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលជាច្រើនក៏ជាអតីតក្មេងវត្តផងដែរ ។

តាមរយៈគុណសម្បត្តិដ៏ធំធេងរបស់ព្រះពុទ្ធសាសនា សូមបងប្អូនប្រជាជាតិខ្មែរ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះព័ត៌មានដែលផ្សាយដោយក្រុមLDP មានព្រហ្មតិរិច្ឆាន ខឹម វាសនា ជាក្រុមបង្កហេតុក្នុងចេតនាកម្ទេចអ្នកបួស និងពុទ្ធសាសនា តាមរយៈការបុករុកកំហុសអ្នកបួសមួយចំនួនឱ្យក្លាយជាវិបត្តិសង្គមជាតិ ដើម្បីឱ្យមនុស្សមើលមកសង្គមអ្នកបួស ក្លាយជាសង្គមមួយពោរពេញដោយរឿងអាស្រូវ បង្អាកសេចក្តីជ្រះថ្លាបរិស័ទចំពោះព្រះសង្ឃខ្មែរ ។ សូមបងប្អូនចាប់អារម្មណ៍ និងតាមដានក្រុមព្រហ្មតិ.រិច្ឆាននេះឱ្យប្រគៀក ដើម្បីកុំឱ្យក្រុមតិរិច្ឆាននេះបន្តបំផ្លាញពុទ្ធសាសនា ។

ប្រជាជាតិខ្មែរ មិនត្រូវចង់បានភាពល្អឥតខ្ចោះពីព្រះពុទ្ធសាសនា ឬពីសង្គមសង្ឃពេកទេ ព្រោះអ្នកបួសចេញកូនស្រុក អ្នកស្រែ អ្នកខេត្ត អ្នកក្រុងនេះឯង ដូច្នេះខុសត្រូវ អាក្រក់ល្អ វាចៀសមិនផុតឡើយ ។ សង្គមអ្នកបួស ក៏កើតចេញពីសង្គមជាតិរបស់យើងដែរ ៕

អត្ថបទដោយ៖ លោក ហ៊ុន កុសល អតីតអ្នកបួសចាស់វស្សាមួយរូប និងសកម្មជននយោបាយ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment