កំណាព្យ៖ អំនួតអញ​ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Saturday, May 30, 2020

កំណាព្យ៖ អំនួតអញ​

លោក ខឹម វាសនា ធ្លាប់និយាយជាសាធារណៈថា «ខ្ញុំមិនមែនខ្មែរទេ ខ្ញុំជាជនជាតិសម្ព័ន្ធ ដែលមានកំណើតពីស្រុកថោកទាបគឺស្រុកខ្មែរ» ។

លោកវិទូ | ថ្ងៃ ៧᧩៧ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៣០ ឧសភា ២០២០

អំនួតអញ​
(បទ​ កាកគតិ​)

កាន់ធម៌អំនួត​  ពីជាទៅឆ្កួត​  ក្អកក្អួតចេញបាយ​
ធ្លាយកលមាយា​  ផ្ដុំគ្នាខ្ចាត់ខ្ចាយ​  ធម៌អន្តរាយ​
                    កើតក្លាយពីចិត្ត ។
ធម៌អញធម៌ឯង​  ប្រឹងស្រែកសម្ដែង​  ទោសស្ដែងឧក្រិដ្ឋ​
ឧត្បាត​សង្គម​   បោកងំបង្ខិត​   បង្ខាំង​ខូចដ្បិត​
                  ធាតុស្និទ្ធគំនុំ ។
គំនរអញក្រាស់  សម្បើមដេសដាស​  បានណាស់ខាងយំ​
អួតមនោសញ្ចេ-​  តនាបន្ទុំ​  រួចហើយថាព្រហ្ម​
                    ព្រួតយំអស់អញ ។
អស់កេរ្តិ៍​លែងខ្មាស​  ធ្វើឫកឯងណាស់​  ផ្ដេសផ្ដាសខ្ទាតខ្លាញ់
ចំពោះខ្លួនឯង​  ផ្គររន្ទះបាញ់​  កំហឹងស្ដេចក្រាញ់​
                  ចិត្តចាញ់ខ្លួនឯង ។

និពន្ធដោយ៖ ព្រះតេជព្រះគុណ ឋានវិចារោ ជួន ក្សេមក្សាន្ត

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment