សៀវភៅថ្មីរបស់សាស្ត្រាចារ្យម្នាក់ផ្ដោតលើចំណុចប្រសព្វនៃព្រះពុទ្ធសាសនានិងបញ្ហាបរិស្ថាន - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Friday, July 24, 2020

សៀវភៅថ្មីរបស់សាស្ត្រាចារ្យម្នាក់ផ្ដោតលើចំណុចប្រសព្វនៃព្រះពុទ្ធសាសនានិងបញ្ហាបរិស្ថាន

បណ្ឌិត ដាន់ ខេព្ពើ សាស្ត្រាចារ្យនៃសាកលវិទ្យាល័យមីស៊ីស៊ីពីខាងត្បូង សហរដ្ឋអាម៉េរិក និងរូបសត្វម្រឹគ (ក្ដាន់) ។ រូបភាព៖ USM

លោកវិទូ | ថ្ងៃ ៦᧤៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៤ កក្កដា ២០២០

សៀវភៅថ្មីមួយរបស់សមាជិកមហាវិទ្យាល័យមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យមីស៊ីស៊ីពីខាងត្បូង (USM) បានសិក្សាលើការកើនឡើងនៃប្រជាប្រិយភាព ក្នុងការប្រើនូវទ្រឹស្តីព្រះពុទ្ធសាសនា នៃការប្រាស្រ័យគ្នាទៅវិញទៅមក និងមេត្តាធម៌ ដើម្បីជាព័ត៌មានដល់អ្នកបង្កើតយុទ្ធសាស្រ្ត ក្នុងការដោះស្រាយការគំរាមកំហែងដល់បរិស្ថានរួមទាំងការប្រែប្រួលអាកាសធាតុ ។

តាមការចុះផ្សាយព័ត៌មាននៅលើគេហទំព័រនៃសាកលវិទ្យាល័យ USM  បានឲ្យដឹងថា "Roaming Free like a Deer: Buddhism and the Natural World" ឬ «ការដើរទេសដោយសេរីដូចជាសត្វម្រឹគ: ព្រះពុទ្ធសាសនា និងពិភពលោកនៃធម្មជាតិ», ដែលរៀបរៀងដោយលោកបណ្ឌិត ដាន់ ខេព្ពើ (Dr. Dan Capper) ជាសាស្រ្តាចារ្យខាងសាសនានៅក្នុងកម្មវិធីសិក្សាទស្សនវិជ្ជានិងសាសនារបស់សាកលវិទ្យាល័យ USM នឹងលេចមុខនៅឆ្នាំ ២០២១ តាមរយៈគ្រឹស្ថានបោះពុម្ពផ្សាយរបស់សាកលវិទ្យាល័យខនណេល (Cornell University Press) ។ ការចំណត់ការចេញផ្សាយសៀវភៅនេះលើកមុនត្រូវបានពន្យារពេល ដោយសារជំងឺរាតត្បាតកូវីដ១៩ ។

នៅក្នុងសៀវភៅ «ដើរទេសដោយសេរីដូចជាសត្វម្រឹគ» លោកបណ្ឌិត ខេព្ពើ ធ្វើការសិក្សាដ៏ទូលំទូលាយ យ៉ាងដិតដល់ និងបែនច្នៃប្រឌិតថ្មី ទៅលើទ្រឹស្តី ការអនុវត្ត និងលទ្ធផលជាក់ស្តែង នៃក្រមសីលធម៌អំពីបរិស្ថានរបស់ព្រះពុទ្ធសាសនា ។ ក្នុងការស្រាវជ្រាវស្វែងយល់ពីបទពិសោធអេកូឡូស៊ីជីវសំយោគ នៅក្នុងប្រទេសកាន់ព្រះពុទ្ធសាសនាចំនួន ៧ ពីឥណ្ឌាពីបុរាណរហូតដល់សហសម័យសហរដ្ឋអាម៉េរិក លោកបណ្ឌិត ខេព្ពើ យល់ដឹង នៅក្នុងសៀវភៅ«ដើរទេសដោយសេរីដូចជាសត្វម្រឹគ» នូវឥរិយាបថនិងការអនុវត្ត ដែលនាំឲ្យមានអន្តរកម្មអេកូឡូស៊ីដែលមានប្រយោជន៍ ពីការតម្រង់ទិសដែលជាជម្រើសផ្សេងៗទាំងឡាយ ដែលអាចផ្ដល់នូវលទ្ធផលមិនបានដូចចិត្ត ។ គាត់ក៏បានបញ្ជាក់ពីការអនុវត្តរបបអាហារនៅក្នុងព្រះពុទ្ធសាសនា ការធ្វើពិធីសាសនាបែបធម្មជាតិ និងការប៉ាន់ស្មានអំពីសមត្ថភាពខាងវិញ្ញាណរបស់សត្វ ។

លោកបណ្ឌិត ខេព្ពើបានមានប្រសាសន៍ថា «ដើម្បីបង្កើតអនាគតល្អប្រសើរមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ មនុស្សជាច្រើនងាកទៅរកព្រះពុទ្ធសាសនា ប៉ុន្តែតើតម្លៃព្រះពុទ្ធសាសនាពិតជានាំទៅរកការផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីជាវិជ្ជមានមែនឬទេ?» ។ គាត់បានមានប្រសាសន៍ទៀតថា «នេះជាការសិក្សាលម្អិតដំបូងបង្អស់ដែលអាចស្វែងយល់និងឆ្លើយសំណួរទាំងនេះ ហើយខ្ញុំសង្ឃឹមថាអ្នកអាននឹងរីករាយនិងបានយល់ច្បាស់លាស់ ជាមួយនឹងប្រធានបទជាច្រើនដែលមាននៅក្នុងសៀវភៅនេះ» ។

លទ្ធផលដែលជាការចង់បានដទៃនៅក្នុងសៀវភៅរបស់លោកបណ្ឌិត ខេព្ពើ រួមមាន បែបផែនមួយដែលអាចប្រើប្រាស់បានសម្រាប់អ្នកគិតគូនិងចាប់អារម្មណ៍ អំពីថាតើមនុស្សធ្វើទំនាក់ទំនងជាបរិស្ថានដែលមិនមែនមនុស្សដោយរបៀបណា ក៏ដូចជាការប្រើប្រាស់ដ៏មានសក្ដានុពលនៃរបស់បែបផែននេះ ក្នុងការសិក្សាអំពីបរិស្ថាន ការសិក្សាខាងសាសនា ការសិក្សាខាងវប្បធម៌ ។

ឯកទេសក្នុងការស្រាវជ្រាវរបស់លោកបណ្ឌិត ខេព្ពើ រួមមាន ពុទ្ធសាសនា សាសនា និងបរិស្ថាន ព្រមទាំងការសិក្សាអំពីសាសនាតាមបែបវិទ្យាសាស្ត្រសង្គម ។ គាត់បង្រៀនវគ្គសិក្សាលើមុខវិជ្ជាទាំងនេះនិងមុខវិជ្ជាផ្សេងទៀត ហើយគាត់ក៏បានដឹកនាំកម្មវិធីសិក្សាក្រៅប្រទេសនៅចាម៉ាកា ទីបេត៍ និងឥណ្ឌាផងដែរ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment