ព្រះមហានរិន្ទថន៖ «បង្កួយនឹងកើតជាស មាសនឹងកើតសំណ ភ្នំមិនកើតថ្ម ស្រីល្អមិនកើតប្តី» - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Sunday, August 30, 2020

ព្រះមហានរិន្ទថន៖ «បង្កួយនឹងកើតជាស មាសនឹងកើតសំណ ភ្នំមិនកើតថ្ម ស្រីល្អមិនកើតប្តី»



លោកវិទូ | ថ្ងៃ ១᧬១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៣០ សីហា ២០២០

ព្រះតេជព្រះគុណ ព្រះមហានរិន្ទថន ហៅលោកតាស៊ុច ជាព្រះសង្ឃខ្មែរសុរិន្ទ្រ ដ៏ល្បាញល្បីមួយអង្គ ទាំងនៅក្នុងស្រុកសុរិន្ទ និងស្រុកខ្មែរ ។ ធម្មទេសនារបស់ព្រះអង្គ តែងធ្វើឲ្យពុទ្ធបរិស័ទអ្នកស្ដាប់ ផ្ទុះសំណើចពេញរោងបុណ្យ ដោយធម្មសប្បាយ ។ ជាធម្មទេសនាបែបបុរាណ និងមានលក្ខណៈសាមញ្ញសម្រាប់បងប្អូនខ្មែរសុរិន្ទ ។

បងប្អូនខ្លះប្រកាន់ក៏រិះគន់ទៅ រីឯបងប្អូនជាច្រើនក៏ជ្រះថ្លាស្ដាប់យកចំណុចអប់រំល្អៗ ពីភាសិតបុរាណខ្មែរ ក៏បានជាប្រយោជន៍ដល់ការត្រិះរិះពិចារណាដោយពិត ។

ភាសាខ្មែរនៅសុរិន្ទ ក្មេងៗជំនាន់ក្រោយមិនសូវមានអ្នកចេះច្រើនទេ គេនិយមនិយាយតែភាសាថៃអស់ ។ នៅសល់តែចាស់ៗ ព្រះសង្ឃ និងជាពិសេសបទចម្រៀង ដែលជាប្រភពរក្សាភាសាខ្មែរនៅទីនោះបាន ។ ប៉ុន្តែពួកគេពុំសូវចេះអក្សរខ្មែរទេ អត្ថបទចម្រៀងជាដើម (ខារ៉ាអូខេ) សរសេរជាអក្សរថៃ សំឡេងអានជាខ្មែរ ។ ខ្មែរកម្ពុជាក្រោយនៅគ្រាន់បើជាង ។

នៅក្នុងខ្សែវីដេអូចាស់នេះ ព្រះអង្គសម្តែងក្នុងពិធីបុណ្យបរិវាសកម្ម នៅខេត្តសុរិន្ទ ប្រទេសថៃ មានខ្លឹមសារទាក់ទងនឹងពាក្យសុភាសិតបុរាណខ្មែរថា «បង្កួយនឹងកើតជាស មាសនឹងកើតសំណ ភ្នំមិនកើតថ្ម ស្រីល្អមិនកើតប្តី» ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment