បុណ្យសពឧកញ៉ា លី កុន ហេ នាយកក្រុមហ៊ុនសាំស៊ុង រៀបចំតាមប្រពៃណីពុទ្ធសាសានា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Saturday, October 31, 2020

បុណ្យសពឧកញ៉ា លី កុន ហេ នាយកក្រុមហ៊ុនសាំស៊ុង រៀបចំតាមប្រពៃណីពុទ្ធសាសានា

ឧកញ៉ា លី កុន ហេ និងភរិយា ហុង រ៉ាហេ ។ រូបភាព៖ the koreaherald

លោកវិទូ | ថ្ងៃ ៧᧯១២ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៣១ តុលា ២០២០

អ្នកជំនួញនិងអ្នកនយោបាយជាឥស្សរជនជាន់ខ្ពស់សំខាន់ៗ បានចូលរួមក្នុងពិធីបុណ្យសពរបស់ឧកញ៉ា លី កុន ហេ នាយកក្រុមហ៊ុនសាំស៊ុង ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមរំលែកទុក្ខ ដល់គ្រួសារសព នៅទីក្រុងសេអ៊ូល ។

ឧកញ៉ា លី ទទួលមរណភាពនៅអាយុ ៧៨ ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី ២៥ ខែតុលា ឆ្នាំ២០២០ ក្រោយពីសម្រាក់ព្យាបាលអស់រយៈពេលជាង ៦ ឆ្នាំ ដោយសារជំងឺគាំងបេះដូង ។

ពិធីបុណ្យសពត្រូវបានរៀបចំឡើងតាមប្រពៃណីពុទ្ធសាសនាវ៉នរបស់កូរ៉េខាងត្បូង ជានិកាយពុទ្ធសាសនាដែលឧកញ៉ា លី គោរពប្រតិបត្តិតាម ដែលប្រព្រឹត្តទៅនៅសាលមជ្ឈមណ្ឌលសុខាភិបាលរបស់ក្រុមហ៊ុនសាំស៊ុង ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីអិនអិន (CNN) ក្រុមហ៊ុនសាំងស៊ុងបានចាត់ទុកលោក លី ជា «អ្នកមានទស្សនវិស័យពិតប្រាកដ ដែលបានកែប្រែក្រុមហ៊ុនសាំងស៊ុង ឲ្យក្លាយជាក្រុមហ៊ុនវិនិយោគ និងរោងចក្រឧស្សាហកម្មលំដាប់ពិភពលោក» ។

ក្នុងឆ្នាំ ២០១១ ឧកញ៉ា លី និងភរិយា ហុង រ៉ាហេ បានបរិច្ចាគប្រាក់ ១២ ពាន់លានវ៉ន (១១,២ លានដុល្លារសហរដ្ឋអាម៉េរិក) ដើម្បីកសាងព្រះវិហារពុទ្ធសាសនាវ៉នមួយ នៅទីក្រុងញូវយ៉ក ដែលបានកសាងហើយជាស្ថាពរនៅក្នុងឆ្នាំដដែលរួមមានសាលវិបស្សនាដ៏ធំមួយ ការិយាល័យ ផ្ទះសំណាក់ និងកុដិសម្រប់ស្នាក់នៅ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment