វីដេអូ៖ បុណ្យកឋិនទានសាមគ្គីវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី ២០២០ - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, November 01, 2020

វីដេអូ៖ បុណ្យកឋិនទានសាមគ្គីវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី ២០២០


លោកវិទូ | ថ្ងៃ ១១២ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១ វិច្ឆិកា ២០២០

ញូវដែល្លី៖ ស្ថានទូតខ្មែរ និងធម្មមិត្តពីស្ថានទូតឡាវប្រចាំទីក្រុងញូវដែល្លី តំណាងឲ្យពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេស បានដង្ហែអង្គកឋិនទានសាមគ្គី ទៅប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស នៅព័ទ្ធសីមាវត្តកុរុរដ្ឋខេមរារាម (វត្តខ្មែរទីក្រុងញូវដែល្លី) ដែនដីពុទ្ធភូមិ ដែលបានប្រព្រឹត្តទៅប្រកបដោយសេចក្តីរីករាយ និងអនុមោទនាជ្រះថ្លា នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែ តុលា គ.ស. ២០២០ ។ នៅក្នុងឱកាសប្រកបដោយបេតិសោមនស្សរីករាយនោះ ឯកឧត្តម អ៊ុង ស៊ាន និង លោកជំទាវ សំកុល សុកា ព្រមទាំងសហការីមន្រ្តីស្ថានឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងញូដែល្លី ប្រទេសឥណ្ឌា និង ជំទាវ កេតម៉ានី ជូអាំងឃំ ជាភរិយាឯកអគ្គរដ្ឋទូតនៃប្រទេសឡាវ ព្រមទាំងសហការី និងពុទ្ធបរស័ទខ្មែរ-ឥណ្ឌា នៅទីក្រុងញូវដែល្លី បានអញ្ជើញចូលរួមបំពេញបុណ្យកឋិនទានសាមគ្គីនេះ ដោយបានប្រគេនកឋិនចីវរ ចង្ហាន់បិណ្ឌបាត បច្ច័យ៤ និងគ្រឿងបរិក្ខារកឋិនផ្សេងៗ ទៅតាមព្រះវិន័យ និងជាប្រពៃណីជាតិខ្មែរ សម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃគង់នៅវត្តខ្មែរញូដែល្លី កុរុរដ្ឋខេមរារាម ។ ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសក៏បានចូលរួមចាប់មគ្គផល និងអនុមោទនាបុណ្យផងដែរ មានដូចជា ពុទ្ធបរស័ទខ្មែរពីប្រទេសកម្ពុជា អូស្រ្តាលី បារាំង ជាដើម ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment