សេចក្តីជូនដំណឹង៖ បុណ្យកឋិនទានមហាសាមគ្គី ដង្ហែឆ្លងទៅដល់ជម្ពូទ្វីប - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Sunday, October 04, 2020

សេចក្តីជូនដំណឹង៖ បុណ្យកឋិនទានមហាសាមគ្គី ដង្ហែឆ្លងទៅដល់ជម្ពូទ្វីប

វត្តខ្មែរញូវដែល្លី ប្រទេសឥណ្ឌា, ៥ កញ្ញា ២០២០ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ១᧲១១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៤ តុលា ២០២០

បុណ្យកឋិនទានមហាសាមគ្គី ដង្ហែឆ្លងទៅដល់ជម្ពូទ្វីប ក្នុងសម័យកាលកូវីដ១៩ ដោយពុទ្ធបរិស័ទខ្មែរទ្រទ្រង់ព្រះពុទ្ធសាសនានៅដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌា វត្តកុរុរដ្ឋខេមរារាម (វត្តខែ្មរញូដែល្ហី)​ និង វត្តខ្មែរកោសម្ពីខេមរារាម ។

ខ្ញុំព្រះករុណាអាត្មាភាព យើងខ្ញុំជាពុទ្ធបរិស័ទខ្មែរទាំងក្នុងនិងក្រៅប្រទេស មានសទា្ធជ្រះថា្លបានមូលមតិគា្នតែមួយផ្តើមធ្វើ បុណ្យកឋិនទានមហាសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តខ្មែរកុរុរដ្ឋខេមរារាម និង វត្តកោសម្ពីខេមរារាម ប្រទេសឥណ្ឌា ។

សូមគោរព និមន្ត និង អញ្ជើញ


ពុទ្ធបរិស័ទខ្មែរ សម្តេច ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជាពុទ្ធសានូបត្ថម្ភកជាតិនិងអន្តរជាតិ មេតា្តចូលរួមចាប់មគ្គផលតាមកម្លាំងសទា្ធជ្រះថា្ល ដោយជាវជា ត្រៃចីវរ ជាថវិកា ឬជាបច្ច័យបួន និងគ្រឿងបរិក្ខារកឋិន ដើម្បីបានអនុមោទនាយកនូវផលានិសង្សកឋិនទាននេះ រៀងព្រះអង្គនិងរៀងៗខ្លួន ​ដោយសេចក្តីសោមនស្សនិងដោយមេត្រីភាព ។

កម្មវិធីបុណ្យ


ថ្ងៃសុក្រ ១៤ កើត ខែកក្តិក ឆ្នាំជូត ទោស័ក​ ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០
ម៉ោង ៩:៣០ នាទីព្រឹក ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនៅ វត្តកុរុរដ្ឋខេមរារាម ហៅវត្តខែ្មរញូដែល្ហី
-ធ្វើបទនមសា្ករព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងនិមន្តព្រះសង្ឃសម្តែងធម៌ទេសនា
ម៉ោង ១១:០០ នាទីព្រឹក ថ្វាយភត្តាហារចំពោះព្រះសង្ឃ និងផ្សាយបុណ្យកុសលជូនដល់ពពួកញាតិ
ម៉ោង ១:៣០ នាទីរសៀល ដង្ហែរអង្គកឋិនទានសាមគ្គី បន្ទាប់មកធ្វើកិច្ចវេរនូវកឋិនចីវរ ប្រគេនចំពោះព្រះសង្ឃៗសូត្រធម៌ ពហូទេវា អនុមោទនាឆ្លងជាកិច្ចបង្ហើយបុណ្យ ។

បញ្ជាក់៖ ដើម្បីជាកិច្ចអនុគ្រោះដល់ការក្រាលគ្រងកឋិនចីវររបស់ព្រះសង្ឃ ខ្ញុំព្រះករុណា អាត្មាភាព យើងខ្ញុំជាពុទ្ធបរិស័ទនឹងខិតខំបំពេញភារកិច្ចនេះឲ្យបានល្អសមរម្យទៅតាមប្រពៃណីព្រះពុទ្ធសាសនាជាតិខ្មែរ បើទោះបីយើងខ្ញុំកំពុងស្ថិតក្នុងកាលៈទេសៈសម័យកាលមានជំងឺកូវីដ១៩ បន្តឆ្លងរាតត្បាតដល់មនុស្សជិត ៧លាននាក់ នៅទូទៅប្រទេសឥណ្ឌានេះ ។ ដើម្បីជួយទ្រទ្រង់នឹងផ្គត់ផ្គង់នូវបច្ច័យទាំងឡាយបួនមានចង្ហាន់បិណ្ឌបាត្រនិងថ្នាំពេទ្យជាដើម គឺជួយសម្រាលបន្ទុករបស់ព្រះសង្ឃចំនួន៨ ព្រះអង្គ ដែលបានគង់ចាំព្រះវស្សាក្នុងវត្តទាំងពីរខាងលើនេះដែលក្នុងវត្តនីមួយៗមាន៤ព្រះអង្គ ៕

» សហការចូលរួមដោយពុទ្ធបរិស័ទខ្មែរនៅ រាជធានីភ្នំពេញ ក្រុងសៀមរាម ក្រុងកំពង់ចាម ក្រុងកំពង់សោម នៃព្រះរាជាណាចក្រកម្ពុជា និងពុទ្ធបរស័ទខ្មែរនៅ ក្រុងស៊ីដនី រដ្ឋញូស្សតវែល ក្រុងដាវីន និងទីក្រុងមែលប៊ិន នៃប្រទេសអូស្រ្តាលី ។

សូមពុទ្ធបរិស័ទខ្មែរទាំងអស់ ចូលរួមអនុមោទនា បុណ្យកឋិនទានមហាសាមគ្គី នៅដែនដីពុទ្ធភូមិប្រទេសឥណ្ឌា, សូមអរព្រះគុណ និង អរគុណ...!

សូមទំនាក់ទំនងមកៈ


» ព្រះសមណរង្សី ទេព វុទ្ធី ព្រះគ្រូចៅអធិការ វត្តកុរុរដ្ឋខេមរារាម ហៅ វត្តខែ្មរញូដែល្ហី (+61) 458823260
» ព្រះគ្រូធម្មាចារ្យ អត្តគារវតោ ឡុង សុភាព គង់នៅ វត្តសំពៅមាស រាជធានីភ្នំពេញ (+855) 81999985
-ឧបាសិកា ឆាយ ហ៊ួរ អ៊ឹង និងបុត្រធីតា ព្រមទាំងពុទ្ធបរិស័ទញាតិធម៌ នៅក្រុងស៊ីដនី-ញូស្សតវែល
- ឧបាសិកា គីម ស៊ាន ប៉ាល់ និងបុត្រ ព្រមទាំងពុទ្ធបរិស័ទញាតិធម៌ នៅក្រុងស៊ីដនី-ញូស្សតវែល +61 411 335 446
-ឧបាសិកា សំ រិទ្ធ ថូ និងបុត្រ ព្រមទាំងពុទ្ធបរិស័ទញាតិធម៌ (នៅខេត្ត/ក្រុងសៀមរាម-កម្ពុជា) (+855) 12933096
-ឧបាសិកា តាំង ឆេង ណៃ និង ស្វាមី ព្រមទាំងបុត្រ (នៅទីក្រុងប៉ារីស ប្រទេសបារាំង)
- ឧបាសិកា អៀប ឃីម និង ស្វាមី ព្រមទាំងបុត្រ (នៅក្រុងលីលល៍ ប្រទេសបារាំង)
-ឧ.សិ. កាំ ប៉ូលីន និងបុត្រ ព្រមទាំងញាតិធម៌ (នៅរាជធានីភ្នំពេញ-កម្ពុជា)
-ឧ.ស. ឡុង ផូ ឧ.សិ. ហង្ស ប៊ុនផល និងបុត្រ ព្រមទាំងញាតិធម៌(នៅក្រុងកំពង់ចាម-កម្ពុជា)
តាមរយៈសង្គមហ្វេសបុក ឬ មេសសែនជើរ»»»



© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment