សេចក្តីជូនដំណឹង៖ បុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តសិរីជុំ ប្រទេសអូស្ត្រាលី - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, October 04, 2020

សេចក្តីជូនដំណឹង៖ បុណ្យកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តសិរីជុំ ប្រទេសអូស្ត្រាលី

វត្តសិរីជុំ ប្រទេសអូស្ត្រាលី ។ រូបភាព៖ Vipassana Wat Serey Chum

លោកវិទូ | ថ្ងៃ ១᧲១១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៤ តុលា ២០២០

យើងខ្ញុំព្រះករុណា គណៈកម្មការសមាគម ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទចំណុះជើងវត្តសិរីជុំ បានមូលមតិគ្នាជាឯកច្ឆន្ទនឹងប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី ប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវស្សា អស់ត្រីមាសនៅក្នុងអាវាសវត្តសិរីជុំ តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីបានជាបច្ច័យបួនសម្រាប់កសាងសមិទ្ធផលនានា និងផ្គត់ផ្គងវត្តសិរីជុំ ដែលកំពុងជួបប្រទះការខ្វះខាត ។ 

បញ្ជាក់៖ ញាតិញោមមានសទ្ធាជ្រះថ្លា អាចជាវត្រៃសំពត់សាដករៀងៗខ្លួន រីឯត្រៃមានពីរប្រភេទគឺ ត្រៃតូច និងត្រៃធំ ។ បើញាតិញោមមានសទ្ធាជ្រះថ្លា សូមទាក់ទងផ្ទាល់មកវត្តសិរីជុំ ។ 

អាស្រ័យហេតុនេះ ខ្ញុំព្រះករុណាយើងខ្ញុំ សូមថ្វាយបង្គំអារាធនានិមន្ត ព្រះតេជគុណគ្រប់ព្រះអង្គ និងគោរពអញ្ជើញពុទ្ធបរិស័ទ សប្បុរសជនគ្រប់ទិសទី ព្រះមេត្តានិងមេត្តាចូលរួមក្នុងពិធីបុណ្យនេះ និងចូលចាប់មគ្គផល ទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ឲ្យបានច្រើនកុះករកុំបីអាក់ខានឡើយ ។

កម្មវិធីបុណ្យ 


ថ្ងៃ០៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ 
ត្រូវនឹងថ្ងៃសុក្រ ទី២៣ ខែតុលា គ.ស. ២០២០ (Friday, October 23, 2020) 
- ម៉ោង ០៤:០០ នាទីរសៀល៖ នមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើន ព្រះបរិត្ត និងធម្មកឋិកសម្តែងធម្មទេសនា ។ 

ថ្ងៃ០៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ 
ត្រូវនឹងថ្ងៃសៅរ៍ ទី២៤ ខែតុលា គ.ស. ២០២០ (Saturday, October 24, 2020) 
- ម៉ោង ០៧:០០ នាទីព្រឹក៖ ប្រគេនយាគូចំពោះព្រះសង្ឃ ។ 
- ម៉ោង ១០:៣០ នាទព្រឹក៖ វេរភត្តាហារប្រគេនព្រះសង្ឃ និងដារបង្សុកូល ។ 
- ម៉ោង ១២:០០ នាទីថ្ងៃត្រង់៖ ញាតិញោមពុទ្ធបរិស័ទទទួលទានភោជនាហារ ។ 
- ម៉ោង ០១:០០ នាទីរសៀល៖ ដង្ហែអង្គកឋិនដើម្បីវេរប្រគេនចំពោះព្រះភិក្ខុសង្ឃ ព្រះភិក្ខុសង្ឃសូត្រជយន្តោប្រសិទ្ធពរជ័យដល់ពុទ្ធបរិស័ បន្ទាប់មកសម្តែងធម្មទេសនាអំពីអានិសង្សកឋិន ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ ។

បញ្ជាក់៖ កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅនៅវត្តសិរីជុំ ដែលមានអសយដ្ឋាន៖ 4 Filbert Court, Cranbourne North, Vic – 3977 ។

សម្រាប់ព័ត៌មានលម្អិត៖ 0431032179

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment