កំណែទំរង់លើទីផ្សារកសិកម្មនៅឥណ្ឌា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Thursday, December 03, 2020

កំណែទំរង់លើទីផ្សារកសិកម្មនៅឥណ្ឌា

កសិករឥណ្ឌា ។

លោកវិទូ | ថ្ងៃ ៥᧳១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៣ ឆ្នូ ២០២០ 

គោលនយោបាយកសិកម្មរបស់ប្រទេសឥណ្ឌាត្រូវបានគេមើលឃើញថា កសិកម្មគឺជាវិស័យស្នូលរបស់ខ្លួននៅពេលដែលប្រទេសឥណ្ឌាធ្លាប់ជាប្រទេសមានឱនភាពស្បៀង អាហារ ហើយរដ្ឋាភិបាលគួរចាំបាច់ត្រូវលើកទឹកចិត្តដល់ផលិតកម្មនិងការពារសិទ្ធិកសិករ។ ក្របខ័ណ្ឌច្បាប់ដែលមានជាធរមានសឲ្យឃើញថាផលិតផលកសិកម្មអាចត្រូវបានទិញដោយឈ្មួញ ដែលបានចុះឈ្មោះនៅក្នុងតំបន់ទីផ្សារក្នុងប្រទេសឥណ្ឌា។ អ្នកទីផ្សារត្រូវបញ្ញត្តិច្បាប់ជាចាំបាច់ សម្រាប់កសិករអាចនាំយកផលិតផលរបស់ខ្លួនទៅលក់តាមរយៈការដេញថ្លៃដោយបើកចំហ។

ប៉ុន្មានឆ្នាំកន្លងមកនេះ វាត្រូវបានគេឃើញតែច្បាស់ថាប្រព័ន្ធទីផ្សារកសិកម្មដែលមានធរមានស្រាប់ (PAMS) ដែលត្រូវបានបង្កើតឡើងដើម្បីការពារកសិករ តាមពិតទៅកំពុងតែធ្វើបាបកសិករវិញទេ។ ប្រព័ន្ធនេះ ក៏បានលើកទឹកចិត្តដល់ការផ្សារភ្ជាប់របស់កសិករទៅនឹងអ្នកកែច្នៃចំណីអាហារ និងអ្នកនាំចេញ។ បើទោះបីជាខ្លួនជាអ្នកផលិតកសិកម្មដ៏ធំមួយក្នុងពិភពលោកក៏ដោយ ក៏ប្រទេសឥណ្ឌាដំណើរការផលិតកម្មបានតែ ១០ ភាគរយនៃផលិតកម្មសរុបប្រចាំឆ្នាំប៉ុណ្ណោះ។​ ដូចគ្នានេះដែរ ការនាំចេញចំណីអាហារឥណ្ឌាទៅក្នុង ពិភពលោកមានចំនួន២,៣%ទាប ជាងទីផ្សារសក្តានុពលរបស់ខ្លួន។ ការព្យាយាមធ្វើកំណែទម្រង់ប្រព័ន្ធទីផ្សារ កសិកម្មនៅក្នុងប្រទេសឥណ្ឌាបានដំណើរការអស់រយៈពេលជាងពីរទសវត្សមកហើយ។ គណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភាស្តីពីកសិកម្មលើកទី ១៧ បានកត់សំគាល់នៅក្នុងរបាយការណ៍របស់ខ្លួនថា គណៈកម្មការទីផ្សារផលិតផលកសិកម្មដែលមានស្រាប់មិនបានផ្តល់ផលប្រយោជន៍ល្អដល់ប្រជាកសិករទេ។ ដល់ទីបញ្ចប់នេះ រដ្ឋាភិបាលកណ្តាលបានចេញច្បាប់ស្តីពីការធ្វើទីផ្សារចិញ្ចឹមសត្វគំរូឆ្នាំ ២០១៧ និងច្បាប់កសិកម្មតាមកិច្ចសន្យាគំរូឆ្នាំ ២០១៨ សម្រាប់រដ្ឋនិមួយៗដើម្បីអនុម័តច្បាប់នេះ។ ប៉ុន្តែដំណើរ ការនៃការធ្វើកំណែទម្រង់មានលក្ខណៈយឺតយ៉ាវ និងមានលក្ខណៈគ្រាន់តែសើរៗប៉ុណ្ណោះ។ នៅពេលដែលប្រទេសឥណ្ឌាបានផ្លាស់ប្តូរពីប្រទេសដែលមានឱនភាពស្បៀង ទៅជាប្រទេស ដែលមានស្បៀងអាហារច្រើនលើសលុប គឺផ្តោតសំខាន់លើគោលនយោបាយដែលត្រូវការផ្លាស់ប្តូរ ពីការគ្រប់គ្រងបែបឱនភាពទៅកាន់ការគ្រប់គ្រងរីកចំរើន។ ការប្រែក្លាយគុណវិបត្តិទៅជាឱកាស នៅក្នុងខែឧសភាឆ្នាំ២០២០ ប្រទេសឥណ្ឌាបានចាត់វិធានការ ជាប្រវត្តិសាស្រ្តដែលធ្វើឲ្យកសិកររួចផុតពីខ្នោះសិប្បនិម្មិតដោយច្បាប់គណៈកម្មការទីផ្សារផលិតផល កសិកម្មហួសសម័យតាមរយៈបទបញ្ញាត្តិចំនួនបី។

បទបញ្ញាត្តិទាំងនោះគឺជាច្បាប់គ្រឹះដែលត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភាកាលពីខែកញ្ញា ឆ្នាំ២០២០ : 
១-​ ច្បាប់ស្តីពីពាណិជ្ជកម្ម និងជួញដូរ (ការលើកកំពស់ និងជួយជុំជ្រែង)​ ផលិតផលរបស់កសិករ៖
ក-​ពាណិជ្ជកម្មខាងក្នុងនិងអន្តររដ្ឋរបស់ផលិតផលកសិកម្មនៃកសិករ មានកំរិតលើសពីទីតាំង ជាក់ស្តែងនៃទីផ្សារដែលមានស្រាប់។ ពាណិជ្ជកម្មអាចត្រូវបានធ្វើឡើងនៅក្នុង និងនៅ: (i)ច្រកកសិដ្ឋាន (ii) បរិវេណរោងចក្រ (iii)ឃ្លាំង (iv)ប៉មឬរណ្តៅខ្ពស់។
ខ-អនុញ្ញាតឱ្យមានការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញនៃការ​ផលិតរបស់កសិករ អនុញ្ញាតឲ្យអង្គ​ការ​កសិករ និងក្រុមហ៊ុនឯកជនបង្កើតកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិចផ្ទាល់ខ្លួន។
គ-​រដ្ឋាភិបាលរដ្ឋនិមួយៗមិនអាចយកថ្លៃទីផ្សារ ឬការយកពន្ធក្រៅទីផ្សាររូបវ័ន្តឡើយ។

២-កិច្ចព្រមព្រៀង(ការពង្រឹងអំណាចនិងការការពារ)របស់កសិករចំពោះការធានាតម្លៃ និងច្បាប់ស្តីពី សេវាកម្មកសិកម្មឆ្នាំ ២០២០៖
ក-​កិច្ចព្រមព្រៀងកសិកម្មរវាងកសិករនិងអ្នកទិញអាចធ្វើទៅបានសម្រាប់ផលិតកម្ម ឬការដាំដុះផលិត ផលកសិកម្មណាមួយ។
ខ- តម្លៃនៃផលិតផលនឹងត្រូវបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងកិច្ចសន្យា។
គ- យន្តការដោះស្រាយវិវាទដែលបានបញ្ជាក់យ៉ាងច្បាស់ដោយការពារសិទ្ធិកសិករនិងអ្នកទិញ។

៣- ច្បាប់ស្តីពីទំនិញសំខាន់ៗ (វិសោធនកម្ម) ឆ្នាំ ២០២០៖
ក-រដ្ឋាភិបាលកណ្តាលអាចគ្រាន់តែប្រើបទប្បញ្ញត្តិនៃច្បាប់ទំនិញឆ្នាំ១៩៥៥ ក្នុងស្ថានភាពចាំបាច់មួយ (សង្គ្រាម ទុរភិក្ស ការឡើងថ្លៃខ្ពស់ និងគ្រោះមហន្តរាយធម្មជាតិ) ។

ខ-ការដាក់កម្រិតនៃស្តុកត្រូវតែផ្អែកលើការឡើងថ្លៃ ហើយអាចត្រូវបានកំណត់ប្រសិនបើមានការកើន ឡើង ១០០ ភាគរយនៃតម្លៃលក់រាយនៃផលិតផលរុក្ខកម្មនិងការកើនឡើង ៥០ ភាគរយនៃតម្លៃ លក់រាយនៃផលិតផលដែលមិនងាយខូចបាន។

ច្បាប់ទាំងនេះផ្តល់នូវការប្រកួតប្រជែងទៅនឹងប្រព័ន្ធទម្រង់ទីផ្សារជាជំរើសទិញ ដោយ ផ្ទាល់និងកិច្ចសន្យាកសិកម្ម។ ទោះបីជាប្រទេសឥណ្ឌាទាំងមូលត្រូវបានដាក់សមាហ័រណកម្មជា ប្រទេសមួយ ទីផ្សារមួយក៏ដោយ វាមិនបានក្លាយជាការពិតនោះទេ សម្រាប់វិស័យកសិកម្ម មុនពេលការធ្វើកំណែទម្រង់នៅក្នុងខែកញ្ញាឆ្នាំ ២០២០ ។ ប្រជាកសិករឥណ្ឌាទទួលបាន​សេរីភាពដើម្បីលក់ ផលិតផលរបស់ខ្លួនទៅនរណានិងកន្លែងណាដែលពួកគេចង់លក់។

ប្រជាកសិករនឹងមិនត្រូវបង់ថ្លៃឈ្នួលទីផ្សារពន្ធ និងការឈប់លក់ផលិតផលរបស់ខ្លួនជាយូរមកហើយ ដោយធ្វើឱ្យប្រសើរឡើងនូវប្រាក់ចំណូលរបស់ពួកគេ។ វិធានការណ៍ដ៏រឹងមាំដើម្បីបំពេញនូវតម្រូវការ ដែលមានស្ថេរភាពការងារក្នុងផលប្រយោជន៍សាធារណៈដ៏ធំ។ កំណែទម្រង់ដែលបានអនុវត្តដោយ រដ្ឋាភិបាលឥណ្ឌាផ្តល់សេរីភាពដល់កសិកររបស់ខ្លួន៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment