​រដ្ឋាភិបាលឥណ្ឌាបានរៀបចំសន្និសីទពាណិជ្ជកម្មឥណ្ឌា - CLMV លើកទី៦ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Monday, December 07, 2020

​រដ្ឋាភិបាលឥណ្ឌាបានរៀបចំសន្និសីទពាណិជ្ជកម្មឥណ្ឌា - CLMV លើកទី៦

លោកជំទាវ​ វេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា ។

លោកវិទូ | ថ្ងៃ ២᧷១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៧ ធ្នូ ២០២០ 

សហព័ន្ធឧស្សាហកម្មឥណ្ឌា សហការជាមួយក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម នៃ​រដ្ឋាភិបាលឥណ្ឌាបានរៀបចំសន្និសីទពាណិជ្ជកម្មឥណ្ឌា - CLMV លើកទី៦ ក្រោម​ប្រធានបទ Building Bridges for Constructive Development in virtual format with Cambodia, Lao PDR, Myanmar, and Vietnam នៅថ្ងៃទី ៣-៤ ខែធ្នូឆ្នាំ ២០២០ តាម​ប្រព័ន្ធអ៊ីធឺណេត។ កិច្ច​ប្រជុំនេះ​ជា​វេទិកាពង្រឹងកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌាជាមួយបណ្តាប្រទេស CLMV ។ ព្រឹត្តិការណ៍ដែលមានរយៈពេលពីរថ្ងៃនេះ គឺផ្តោតការយកចិត្តទុកដាក់​របស់ប្រទេសសមាជិក​ និងមានការចូលរួមពីរដ្ឋាភិបាលឥណ្ឌានិងប្រទេស CLMV ។ ក្រៅពីកិច្ច​ប្រជុំ​រយៈពេល​ពីរថ្ងៃ ការតាំងពិព័រណ៍តាម​រយៈ​អនឡាញ​ក៏បាន​រៀប​ចំ​ផងដែរ​ក្នុងរយៈពេល ១៥ ថ្ងៃជាមួយសហគ្រាសមកពីប្រទេសឥណ្ឌានិងប្រទេស CLMV ដើម្បី​បង្ហាញផលិតផលនិងសេវាកម្មរបស់ពួកគេនៅលើវិស័យជាច្រើនដូចជាកសិកម្ម (ការកែច្នៃផលិតផលកសិកម្ម សេវាកម្មផ្សេងៗ​ទាក់ទង​ផ្នែក​កសិកម្ម​) ផលិតកម្មនិងឧស្សាហកម្មធុនស្រាល (រថយន្ត វាយនភ័ណ្ឌនិងម៉ាស៊ីន) ថាមពលនិងថាមពលធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ ឱសថ ជំនាញ IT និងវិស័យ​អប់។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ រដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋលេខាធិការមកពីប្រទេសឥណ្ឌានិងប្រទេស CLMV បានចូលរួមក្នុងពិធីបើកសន្និសីទស្តីពីពាណិជ្ជកម្មដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០២០។ ពីប្រទេសកម្ពុជា ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឱ្យ ឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃរាជរដ្ឋាភិបាលកម្ពុជា។


ពីខាងភាគី​ឥណ្ឌា លោក V. Muraleedharan រដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការការ​បរទេស​បានលើកឡើងនៅក្នុងពិធីបើកកិច្ច​ប្រជុំ​​ពីកិច្ចសហប្រតិបត្តិការរបស់ឥណ្ឌាជាមួយតំបន់ CLMV ក្នុងរយៈកាល​កូវីដ​១៩ ដូចជាការផ្តល់ថ្នាំនិងវេជ្ជសាស្ត្រ​ និង​បណ្តុះបណ្តាលបុគ្គលិកពេទ្យតាមរយៈកម្មវិធី​ ITEC។ លោកបានបន្ថែមថា​ប្រទេស​ឥណ្ឌា​ព្យាយាមបង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយប្រទេស​ CLMV ជាមួយ​និងការ​អភិវឌ្ឍវ៉ាក់សាំងប្រឆាំង​កូវីដ​១៩ ហើយនឹងមានឆន្ទៈក្នុងការចែករំលែកវ៉ាក់សាំងនៅពេលធ្វើបាន​ជោគជ័យ។​ លោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ឥណ្ឌាចំពោះ​សមាហរណកម្មអាស៊ាននិងកម្មវិធី​តភ្ជាប់​អាស៊ាន​ និងបានលើកទឹកចិត្តប្រទេសអាស៊ានជាពិសេសប្រទេស CLMV សម្រាប់ការប្រើប្រាស់ខ្សែបន្ទាត់ឥណទាន ១ ពាន់លានដុល្លារសម្រាប់ការពង្រឹងការតភ្ជាប់តាមបែបឌីជីថលនិងតាមបែបផ្សេងៗ។

នៅក្នុងសុន្ទរកថា​ ឯកឧត្តមឈួនដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានពន្យល់អំពីវិធានការប្រកបដោយប្រសិទ្ធភាពដែលបានអនុវត្តដោយប្រទេសកម្ពុជាដើម្បីគ្រប់គ្រងជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) និងបាន​យន្តការសម្របសម្រួលពាណិជ្ជកម្មនៅកម្ពុជា កែលម្អភ័ស្តុភារ និងការ​ប្រើប្រាស់​ការិយាល័យ​ច្រកចេញចូលតែមួយ​សម្រាប់ការបង្កើតអាជីវកម្មថ្មី ការតភ្ជាប់ក្នុង​តំបន់ ធ្វើអោយ​តំណែង​​ប្រទេសកម្ពុជា​នៅក្នុងសន្ទស្សន៍នៃ​ភាពងាយស្រួលនៃការធ្វើអាជីវកម្មរបស់​ធនាគារ Word Bank មានភាព​ល្អ​ប្រសើរ​ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ក៏ដូចជា​បង្ហាញពី​គុណសម្បត្តិនៃការវិនិយោគនៅកម្ពុជាដោយសារគម្រោងអាចទទួលបានការអនុគ្រោះពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងនីតិវិធីគយមានភាព​សាមញ្ញ។ ឯកឧត្តមឈួនដារ៉ាអញ្ចើញ​ធុរជន​មក​វិនិយោគបន្ថែមទៀតនៅកម្ពុជា។

កិច្ច​ប្រជុំ​ដាច់ដោយឡែករវាងប្រទេសកម្ពុជា​និង​ឥណ្ឌា​ត្រូវបានរៀបចំឡើងនៅថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២០ ដែលត្រូវបានសម្របសម្រួលដោយ​ឯកអគ្គរដ្ឋទូត Anil Wadhwa អតីតលេខា (ខាងកើត) នៃក្រសួងកិច្ចការបរទេស​រដ្ឋាភិបាលឥណ្ឌាដែលមាន​ជំនាញផ្នែក​តំបន់អាស៊ាន ជាមួយ​ការ​ចូលរួមពីលោកជំទាវ​ វេជ្ជបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តម អ៊ឹងស៊ាន ឯកអគ្គរដ្ឋទូតនៃប្រទេសកម្ពុជាប្រចាំប្រទេសឥណ្ឌា និងលោក​ម៉េង និមល អគ្គនាយករង​សភាពាណិជ្ជកម្មកម្ពុជានិងជាទីប្រឹក្សាក្រសួងពាណិជ្ជកម្ម លោកសួនសុផល នាយកទំនាក់ទំនងសាធារណៈនិងតំណាងក្រុមហ៊ុនធីវីអេស និងPWC។ ស្របពេលដែលអ្នកចូលរួមនៅកម្ពុជាពន្យល់ពីបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាអំពី​នីតិវិធីសម្រាប់ការចុះឈ្មោះក្រុមហ៊ុន អត្ថប្រយោជន៍ពន្ធជាដើម លោកជំទាវខូប្រាហ្គាដេ​បានស្នើសុំ ឲ្យ ប្រទេសកម្ពុជាពិនិត្យមើលការប្រើប្រាស់ LoC ចំនួន ១ ពាន់លានដុល្លារដែលផ្តល់ដោយឥណ្ឌាដល់បណ្តាប្រទេសអាស៊ានសម្រាប់ការតភ្ជាប់និងគម្រោងផ្សេងៗ។ លោកស្រីក៏បានលើកឡើងពីវិស័យនិងឱកាសវិនិយោគដែលមាននៅក្នុងប្រទេសកម្ពុជាដល់ក្រុមហ៊ុនឥណ្ឌានិងលើកទឹកចិត្តសហគ្រាសធុនតូចនិងមធ្យមមកពីប្រទេសឥណ្ឌា បង្កើតអង្គភាពផលិតកម្មនៅកម្ពុជា៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment