ឥណ្ឌាផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួនមួយសែនដុស (១០០,០០០) ​ដល់កម្ពុជា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Saturday, February 06, 2021

ឥណ្ឌាផ្ដល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួនមួយសែនដុស (១០០,០០០) ​ដល់កម្ពុជា

សម្ដេច ហ៊ុន សែន នាយរកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក នរេន្ទ្រ មោទី នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា ។ រូបភាព៖ ស្ថានទូតឥណ្ឌា
 
លោកវិទូ | ថ្ងៃ ៧᧹៣ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៦ កុម្ភៈ ២០២១

នៅថ្ងៃសៅរ៍នេះ យោងតាមស្ថានឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលឥណ្ឌាបានសម្រេចផ្តល់ការផ្គត់ផ្គងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួនមួយសែនដុស (១០០,០០០) ​ដល់ព្រះរាជាណាចក្រកម្ពុជា ។

ស្ថានទូតឥណ្ឌាភ្នំពេញមានសេចក្តីសោមនស្សរីករាយសូមជូនដំណឹងថា រដ្ឋាភិបាលឥណ្ឌាបានសម្រេច ផ្តល់ការផ្គត់ផ្គងវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួនមួយសែនដុស (១០០,០០០) ​ដល់ព្រះរាជាណាចក្រកម្ពុជាក្នុងស្ថានភាពបន្ទាន់ ។ 

ការផ្តល់ការផ្គត់ផ្គងនេះគឺជាការឆ្លើយតបចំពោះសំណើរបស់នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន ទៅកាន់លោកនាយករដ្ឋមន្រ្តី នរេន្ទ្រ មោទី សម្រាប់ផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ។ ការផ្គត់ផ្គង់ត្រូវបានធ្វើឡើងតាមរយៈវិទ្យាស្ថានសេរ៉ូមនៃប្រទេសឥណ្ឌា ទោះបីជាមានការប្រកួតប្រជែងនិងសំណើជាច្រើនពីប្រទេសដៃគូ និង ការប្តេជ្ញាចិត្តរបស់ឥណ្ឌា ចំពោះប្រជាជនខ្លួនក្នុងស្រុកក៏ដោយ ។ 

ការសំរេចចិត្តនេះគឺជាសក្ខីភាពបញ្ជាក់ពីទឹកចិត្ត របស់ឥណ្ឌាចំពោះប្រទេសកម្ពុជាដែលជាដៃគូសំខាន់ និង ជាការយកចិត្តទុកដាក់ចំពោះ សុខភាពនិងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment