លោក ផែង វណ្ណៈ បានអញ្ជើញមកកាន់វត្តរាជបូណ៌ ដើម្បីចូលខ្លួនមកសុំខមាទោសចំពោះព្រះភក្ដ្ររបស់ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្ដមទីប្រឹក្សាគណសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ដរាជបូណ៌ ក្រុង / ខេត្ដសៀមរាប ។
នៅព្រឹកថ្ងៃទី ២០ ខែ មិនា ឆ្នាំ ២០២១ លោក ផែង វណ្ណៈ បានទៅក្រាបថ្វាយបង្គំព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ និង ព្រះមេគុណខេត្ត អាភាករោ ជុំ គីមឡេង នៅក្នុងវត្តរាជបូណ៌ ទីរួមខេត្ត សៀមរាប «ដេីម្បីទទួលស្គាល់កំហុស ដែលបាននិយាយប្រមាថប៉ះពាល់ធ្ងន់ធ្ងរដល់ព្រះកិត្តិយស ព្រះមហាវិមលធម្ម ពិន សែម និង ព្រះមេគុណខេត្តក៏ដូចជាព្រះសង្ឃនៅវត្តរាជបូណ៌ និងបានសុំខមាលទោស ការអត់ឱនអធ្យាស្រ័យពី ព្រះមហាវិមលធម្ម ពិន សែម ក៏ដូចជាសុំខមាលទោសព្រះសង្ឃ ទូទាំងប្រទេស និង បានសុំការព្រះពុទ្ធឱវាទទូន្មានប្រៀបប្រដៅពី ព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌» ។
ជាការឆ្លេីយតប ព្រះមហាវិមលធម្ម ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ បានទទួលយកនូវការសុំទោសនិងបានអត់ឱនអធ្យាស្រ័យដល់លោក ផែង វណ្ណៈ ព្រមទាំងបានផ្ដល់ពុទ្ធឱវាទល្អៗជាច្រេីនដល់គាត់ផងដែរ ដេីម្បីធ្វេីជាប្រទីបបំភ្លឺផ្លូវឲ្យគាត់មានឱកាសបម្រើប្រជាពលរដ្ឋ និង ព្រះពុទ្ធសាសនាតទៅមុខទៀត ។
ក្នុងឱកាសប្រកបដោយក្ដីរំភេីបរីករាយនោះដែរ លោក ផែង វណ្ណៈ បានប្រគេនបច្ច័យចំនួន ២ លានរៀល ជូនព្រះមហាវិមលធម្ម ពិន សែម និង ២ លានរៀល ប្រគេនជូនព្រះមេគុណខេត្ត អាភាករោ ជុំ គីមឡេង និង បច្ច័យ ២ លានរៀល សម្រាប់កសាងវត្ត ព្រមទាំងប្រគេនគ្រឿងឧបភោគ បរិភោគ របស់ សប្បុរសជន រួមមាន អង្ករ ១តោន មី ១០០ កេស ត្រីខ ១០០០ កំប៉ុង ទឹកសុទ្ធគូលែន ២០ កេស ទឹកក្រូច ១០ កេស ម៉ាស់ ១០០០០ ម៉ាស់ អាល់កុល ៥ កាដុង ជូនដល់វត្តរាជបូណ៌ផងដែរ ៕
© រក្សាសិទ្ធិដោយលោកវិទូ
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment