បណ្ណាល័យគំនិតវត្តមហាមន្ត្រី - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, November 22, 2022

បណ្ណាល័យគំនិតវត្តមហាមន្ត្រី

បណ្ណាល័យគំនិត

លោកវិទូ | ថ្ងៃ ៣᧾១២ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ២២ វិច្ឆិកា ២០២២

ព្រះសង្ឃមួយអង្គបង្កើតបណ្ណាល័យមួយក្នុងវត្តមហាមន្រ្តី ដែលមានសៀវភៅជិត៣ ០០០ក្បាល ដើម្បីចូលរួមចំណែកក្នុងការបណ្ដុះស្មារតីយុវជនឱ្យងាកមកចាប់អារម្មណ៍លើការអានសៀវភៅ ។

ប្រធានស្ថាបនិកបណ្ណាល័យគំនិត ព្រះតេជគុណ រឹម ណាំឈាវ មានសង្ឃដីកាថា បណ្ណាល័យគំនិត បង្កើតឡើងកាលពីចុងឆ្នាំ២០១៨​ ស្ថិតនៅកុដិលេខ២៨ វត្តមហាមន្ត្រី រាជធានីភ្នំពេញ ដោយមានគោលបំណងចែករំលែកក្នុងនាមជាអ្នកស្រឡាញ់ការអានសៀវភៅ ។

ទន្ទឹមនេះ ព្រះអង្គថា បណ្ណាល័យគំនិតនេះបាន​រួមចំណែកក្នុងការលើកកម្ពស់ការអានសៀវភៅ និង​ជួយបំពេញបន្ថែមចំពោះការសិក្សាស្រាវជ្រាវរបស់និស្សិត ព្រមទាំងជួយកាត់បន្ថយការចំ​ណា​​​យ​របស់យុវជនដោយអាចខ្ចីសៀវភៅយកទៅអានដោយឥតគិតថ្លៃ ។

ព្រះអង្គមានសង្ឃដីកាថា៖ ​«ការបង្កើតបណ្ណាល័យ វារឿងមួយដ៏ល្អសម្រាប់ការលើកស្ទួយវិស័យអំ​ណាននៅកម្ពុជា» ។

ព្រះតេជគុណ រឹម ណាំឈាវ ឱ្យដឹងថា បច្ចុប្បន្ន​ បណ្ណាល័យគំនិត មានសៀវភៅទាំងផ្នែកអាណាចក្រ​ និងផ្នែកពុទ្ធចក្រ ជិត៣ ០០០ក្បាល ហើយបណ្ណាល័យនេះក៏បានបរិច្ចាគសៀវភៅទៅតាមបណ្ណាល័យផ្សេងៗទៀតនៅតាមបណ្ដាខេត្តផ្សេងៗផងដែរ ។

សូមអានអត្ថបទទាំងស្រុងនៅ VOD

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment