ប្រពៃណីព្រះពុទ្ធសាសនា និងសាលាបៃតង - ខួប ៨ ឆ្នាំ - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, March 11, 2024

ប្រពៃណីព្រះពុទ្ធសាសនា និងសាលាបៃតង - ខួប ៨ ឆ្នាំ


លោកវិទូ | ថ្ងៃ ២᧢៤ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ១១ មីនា ២០២៤

នៅថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២៤ សាលាបៃតងបានប្រារព្ធខួប ៨ ឆ្នាំ ដែលបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ នៅក្នុងបរិវេណសាលា នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

នៅក្នុងកម្មវិធីនេះ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃសាលាបៃតងទាំងអស់បានចូលរួមយ៉ាងច្រើនកុះករ ព្រមទាំងបាននិមន្តព្រះសង្ឃសូត្រមន្ត និងបិណ្ឌបាត្រ តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរផងដែរ ។

កម្មវិធីនេះត្រូវបានបញ្ចប់ ដោយមានការចែកសម្ភារសិក្សាមួយចំនួន មានសៀវភៅពុម្ព និងសៀវភៅសរសេរជាដើមដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ។

សាលាបៃតងផ្តល់ការអប់រំដោយឥតគិតថ្លៃជាភាសាអង់គ្លេស ភាសាខ្មែរ ចំណេះដឹងកុំព្យូទ័រ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កុមារ និងយុវជនពីគ្រប់មជ្ឈដ្ឋានសេដ្ឋកិច្ចសង្គម នៅក្នុងតំបន់កំពង់ត្រឡាច ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាតិ តាមរយៈការផ្ដល់ឱកាសសិក្សាដល់កុមារ និងយុវជន ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment