លោកវិទូ | ថ្ងៃ ៧᧦៧ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៨ មិថុនា ២០១៩
ធម្មយាត្រាទៅកាន់ពុទ្ធស្ថាន ប្រទេសឥណ្ឌា ២០១៨
Dhammayatra to Buddhist Sites in India 2018
នេះគឺជាវីដេអូនៃធម្មយាត្រា ឆ្នាំ ២០១៨ របស់អ៊ំឧបាសក ឃៀង សេង អ៊ំឧបាសិកាលាង បួយ ព្រមអ៊ំឧបាសិកា ប៊ុន ហួយ ដែលដឹកនាំដោយព្រះគ្រូ បញ្ញាសិរីបណ្ឌិតោ ទេព វុទ្ធី ព្រះចៅអធិការវត្តខ្មែរកោសម្ពីខេមរារាម ។
វីដេអូនេះមាន ៩ ភាគខ្លីៗ ដែលថតយកនូវរូបភាពខ្លះ នៃដំណើរធម្មយាត្រា ទៅកាន់ទីស្ថាននានាតាមលំដាប់ ដូចជា ទីក្រុងញូវដែល្លី រាជវាំងនីមរ៉ាណា (រដ្ឋរាជស្ថាន) ក្រុងកោសម្ពី ក្រុងពារាណសី ពុទ្ធគយា ក្រុងរាជគ្រឹះ ក្រុងវេសាលី ក្រុងកុសិនារា និងត្រឡប់ទៅទីក្រុងញូវដែល្លីវិញ ។
វីដេអូត្រូវបានប្រមូលចង់ក្រង តាមសំណូមពររបស់អ៊ំ ប៊ុន ហួយ ដោយផ្តោតលើថ្ងៃទីខែឆ្នាំ ដែលបានស្នាក់នៅកន្លែងនីមួយៗ ក្នុងកំឡុងធម្មយាត្រានោះ ។
អរគុណដែលបានទស្សនា ។
© រក្សាសិទ្ធិដោយលោកវិទូ