សារអនុមោទនាប្រគេនចំពោះ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Sunday, March 15, 2020

សារអនុមោទនាប្រគេនចំពោះ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា

ឯកឧត្តមអតីតឯកអគ្គរាជទូត ពេជ្រ ឃុនបញ្ញា និងសមណនិស្សិត-និស្សតិខ្មែរ ក្នុងឱកាសថ្ងៃប្រគល់សញ្ញាប័ត្រថ្នាក់បណ្ឌិតដ៏វិសេសវិសាលរបស់ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា, សាកលវិទ្យាល័យដែល្លី (DU), ទីក្រុងដែល្លី, ១៨ វិច្ឆិកា ២០១៧ ។

លោកវិទូ | ថ្ងៃ ១᧷៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៥ មីនា ២០២០

សារអនុមោទនាប្រគេនចំពោះ

ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា

យើងខ្ញុំព្រះករុណាទាំងអស់ ជាសមណនិស្សិត និងនិស្សិតខ្មែរ ទាំងអស់ដែលធ្លាប់បានសិក្សានិងកំពុងសិក្សានៅប្រទេសឥណ្ឌាទាំងមូល ដែលធ្លាប់ស្គាល់ដោយផ្ទាល់ខ្លះប្រយោលខ្លះ សូមអនុមោទនាជ្រះថ្លាយ៉ាងក្រែលែងចំពោះ ព្រះធម្មឃោសាចារ្យ បណ្ឌិត ឃី សុវណ្ណរតនា ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះនរោត្តម សីហមុនី តែងតាំងគោរមងារសមណស័ក្តិ ឲ្យឡើងទីជា «សម្ដេចព្រះមហាអរិយវង្ស» នៃគណៈមហានិកាយ នៃគណៈសង្ឃពុទ្ធសាសនាកម្ពុជា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៣៤៩ ចុះថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២០ ។

យើងខ្ញុំព្រះករុណាទាំងឡាយ ពិតជាមានសេចក្តីសោមនស្សរីករាយជាពន់ពេក ចំពោះគោរមងារថ្មីនេះរបស់សម្ដេច ដែលជាសក្ខីកម្មនៃប្រាជ្ញាញាណនិងវីរិយភាពដ៏ឧត្តុង្គឧត្តមរបស់សម្ដេច ក្នុងការបម្រើជាតិសាសនា ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ។ យើងខ្ញុំព្រះករុណាទាំងឡាយជឿជាក់យ៉ាងមុតមាំថា សម្ដេចប្រកបដោយលក្ខណៈសម្បត្តិពេញលេញ ពោលគឺទាំងគុណសម្បត្តិ ចរិយាសម្បត្តិ និងវិជ្ជសម្បត្តិ ស័ក្តិសមទទួលគោរមងារដ៏ឧត្តមខ្ពង់ខ្ពស់នេះ ឥតមានសេចក្តីសង្ស័យឡើយ ។

សូមប្រសិទ្ធពរជ័យគ្រប់ប្រការកើតមានចំពោះ សម្ដេច ព្រះមហាអរិយវង្ស សូមសម្ដេចមានព្រះសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួនឈ្នះអស់រោគាពាធទាំងឡាយ ដើម្បីបន្តបំពេញសង្ឃកិច្ចដ៏ឧត្តមថ្លៃ ថ្លាក្នុងព្រះពុទ្ធសាសនា អស់កាលជាយូរអង្វែងតទៅ ។ សូមសម្ដេចបានសម្រេចនូវពុទ្ធពរទាំងឡាយ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយសេចក្តីគោរពសក្ការៈយ៉ាងជ្រាលជ្រៅ អំពីយើងខ្ញុំព្រះករុណាទាំងឡាយ


រដ្ឋធានីញូវដែល្លី, ថ្ងៃ ១᧷៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣
ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment