ភ្ញៀវទេសចរខ្មែរពីរនាក់ដែលជាប់នៅទីក្រុងធម្មសាលាបានទទួលជំនួយហើយ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Friday, March 27, 2020

ភ្ញៀវទេសចរខ្មែរពីរនាក់ដែលជាប់នៅទីក្រុងធម្មសាលាបានទទួលជំនួយហើយ

ធម្មសាលា រដ្ឋហិមាច័លប្រទេស, ១ មិថុនា ២០១៥ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៦᧤៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៧ មីនា ២២០

ធម្មសាលា៖ ស្ត្រីទេសចរខ្មែរនិងគ្រួសារ បានទទួលជំនួយសាវន្តមួយចំនួនហើយ ខណៈកំពុងជាប់ចេញទៅណាមិនបាន និងគ្មានអាហារទទួលទានគ្រប់គ្រាន់ ជិតមួយសប្ដាហ៍ហើយ នៅទីក្រុងធម្មសាលា រដ្ឋហិមាច័លប្រទេស ប្រទេសឥណ្ឌា ដោយសារឥណ្ឌាបិទប្រទេសទាំងស្រុង២១ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញមានព័ត៌មានថា «ភ្ញៀវទេសចរខ្មែរពីរនាក់ដាច់បាយ ជាប់នៅធម្មសាលា (Dharamashala) ក្រោយពីឥណ្ឌាបិទប្រទេសទាំងស្រុង» ព្រឹកមិញនេះពួកគាត់បានទទួលជំនួយបន្ទាន់ មានឆ្នាំងដាំបាយ អង្ករ និងម្ហូបអាហារមួយចំនួន សម្រាប់ប្រើប្រាស់បណ្ដោះអាសន្ន អំពីព្រះសង្ឃខ្មែរដែលគង់នៅទីនោះ គឺព្រះតេជព្រះគុណ ឈុន សុធី ក្រោយពីមានការអន្តរាគមន៍ពីក្រុមការងារលោកវិទូ ។

នេះជាសំណាងរបស់គាត់ហើយ ដែលលោកមានចិត្តធម៌ ពុំដែលស្គាល់គ្នាសោះ តែបានលៃលកផ្ដល់ជំនួយ ក្នុងកាលៈទេសៈដ៏លំបាក់នេះ ដែលរដ្ឋាភិបាលឥណ្ឌាកំពុងបិទប្រទេសទាំងស្រុង មិនឲ្យប្រជាជនធ្វើដំណើរទៅណាផ្ដេសផ្ដាស់មិនចាំបាច់ឡើយ ។ កុំអីមិនដឹងបានអ្វីទទួលទានឲ្យបានគ្រប់គ្រាន់ ទម្រាំតែដល់ថ្ងៃទី ១៥ មេសា ដែលជាកាលកំណត់ដំណើរប្រទេសជាធម្មតាវិញ គឺនៅជាងពីរសប្ដាហ៍ទៀតឯណោះ ។

នៅថ្ងៃនេះដែរ ស្ថានទូតខ្មែរប្រចាំនៅទីក្រុងញូវដែល្លី ក៏បានព្យាយាមទាក់ទងទៅបងបង្អូនខ្មែរទាំងពីរនាក់នោះដែរ ដើម្បីមួយអន្តរាគមន៍លើកិច្ចការមួយចំនួនតាមផ្លូវការទូត ៕

កែតម្រូវ៖ ពីរនាក់នោះ ម្នាក់ជាខ្មែរនិងម្នាក់ទៀតជាមិត្តរបស់គាត់ជាជនជាតិអាម៉េរិក ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment