ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំជាមួយផ្នែកពាក់ព័ន្ធ នាសាលាខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៤ ។ រូបភាព៖ RFA/Den Ayuthyea |
លោកវិទូ | ថ្ងៃ ២᧧៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ៣០ មីនា ២០២០
នៅថ្ងៃចន្ទ ៣០ មីនា នេះ រដ្ឋសភាជាតិបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលនៅពាក់កណ្តាលអាណត្តិ រាជរដ្ឋាភិបាលកម្ពុជា ដែលដាក់ស្នើដោយប្រមុខរដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរដ្ឋមន្ត្រីចំនួន៤ក្រសួង ក្នុងនោះមានក្រសួងធម្មការនិងសាសនាផងដែរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខធិការដ្ឋានរដ្ឋសភាជាតិ បានឲ្យដឹងថា ឯកឧត្តម ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ (២០១៤-២០១៨) និងបច្ចុប្បន្នជារដ្ឋលេខាធិការទីស្តីគណៈរដ្ឋមន្រ្តី ត្រូវបានតែងតាំងជា រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជំនួសឯកឧត្តម ហ៊ឹម ឆែម ។ ចំណែកឯកឧត្តម ហ៊ឹម ឆែម ត្រូវបានតម្លើងឋានៈទៅជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ។
ឯកឧត្តម ឈិត សុខុន ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្ទាប់ពីចប់តំណែងជាអភិបាលខេត្តព្រះសីហនុ និងបន្ទាប់មកក្នុងឆ្នាំ ២០១៦ តែងតាំងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ។ លោកក៏ធ្លាប់ធ្វើជាអភិបាលរងខេត្តកំពង់ចាមផងដែរ ។
ឯកឧត្តម ឈិត សុខុន ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បន្ទាប់ពីចប់តំណែងជាអភិបាលខេត្តព្រះសីហនុ និងបន្ទាប់មកក្នុងឆ្នាំ ២០១៦ តែងតាំងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ។ លោកក៏ធ្លាប់ធ្វើជាអភិបាលរងខេត្តកំពង់ចាមផងដែរ ។
ក្នុងនោះផងដែរ ឯកឧត្តម អង្គ វង្សវឌ្ឍានា អតីតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ត្រាំ អ៊ីវតឹក អតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ពេជ្រ ប៊ុនធិន អតីតរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ត្រូវបានតម្លើងឋានៈទៅជា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស ។ ម្យ៉ាងទៀត ឯកឧត្តម អង្គ វង្សវឌ្ឍានា ត្រូវបានដាក់ជំនួសដោយ ឯកឧត្តម កើត រិទ្ធ ។ ឯកឧត្តម ត្រាំ អ៊ីវតឹក ត្រូវជំនួសដោយឯកឧត្តម ជា វ៉ាន់ដេត ដែលបច្ចុប្បន្នជាតំណាងរាស្រ្តខេត្តតាកែវ ។ ឯកឧត្តម ពេជ្រ ប៊ុនធិន ត្រូវជំនួសដោយឯកឧត្តម ព្រុំ សុខា ដែលជារដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ ។
ដោយឡែក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ត្រូវបានតម្លើងឋានៈទៅជា ទេសរដ្ឋមន្ត្រី និងត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (អតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម) ។
តាមការចុះផ្សាយរបស់វិទ្យុវីអូអេបានឲ្យដឹងថា ក្នុងសន្និសីទសារព័ត៌មានមួយនៅវិមានរដ្ឋសភានៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នេះជាការដោះដូរ ដើម្បីតម្រូវការចាំបាច់ និងធានាប្រសិទ្ធភាពការងារ ដោយសារពួកគេមានវ័យចំណាស់ ហើយរដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់វិស័យយុត្តិធម៌ និងមុខងារសាធារណៈ ។ លោកបានបញ្ជាក់ទៀតថា កម្ពុជាស្ថិតក្នុងដំណាក់កាលឌីជីថល ដូច្នេះតម្រូវឲ្យរដ្ឋមន្រ្តី «រហ័សរហួស និងគំនិតផ្តួចផ្តើម [និងបំពេញការងារ] ឲ្យទាន់ពេលវេលា» ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment