ឆ្វេង៖ ភន្តេ ស្រី បញ្ញាវរោ មហាថេរ ប្រមុខសង្ឃ (សម្ដេចសង្ឃ) នៃព្រះពុទ្ធសាសនាថេរវាទឥណ្ឌូនេស៊ី, ស្ដាំ៖ ព្រះពុទ្ធទ្រង់មើលថែភិក្ខុមួយអង្គមានអាពាធ ។ រូបភាព៖ អ៊ីនធើណេត |
ព្រះតេជព្រះគុណ ភន្តេ ស្រី បញ្ញាវរោ មហាថេរ ប្រមុខសង្ឃ (សម្ដេចសង្ឃ) នៃព្រះពុទ្ធសាសនាថេរវាទឥណ្ឌូនេស៊ី ផ្ដល់ឱវាទអំពីការយកឈ្នះជំងឺតាមទស្សនៈព្រះពុទ្ធសាសនា ក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងគំរាមកំហែងសុខភាពពិភពលោក ។
ការយកឈ្នះជំងឺតាមទស្សនៈព្រះពុទ្ធសាសនា
នៅក្នុងគម្ពីរគិរីមានន្ទសុត្ត និងអភិធម្មមត្ថសង្គហៈ មានមូលហេតុ ៤ យ៉ាងដែលធ្វើឲ្យមនុស្សឈឺ ។
១. ឥទ្ធិពលនៃ “ឧតុ” (អាកាសធាតុ) ដែលមិនត្រូវគ្នានឹងរាងកាយ និងដែលអាចបណ្តាលឲ្យមានការរីករាលដាលនៃជំងឺ ។
ហេតុដូច្នេះហើយ នៅក្នុងបរិបទបច្ចុប្បន្ននេះ បើយោងតាមអ្នកជំនាញផ្នែកសុខភាព យើងមានសំណាងដែលរស់នៅតំបន់ត្រូពិក មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដូច្នេះការផ្ទុះឡើងនៃជំងឺកូវីដ១៩ មិនធ្ងន់ធ្ងរដូចនៅប្រទេសត្រជាក់ទេ ។ ការនៅហាលកម្តៅថ្ងៃនៅពេលព្រឹកគឺជារឿងល្អប្រសើរគួរធ្វើ ។
២. បណ្តាលមកពី "អាហារ" (អាហារ) ។
យើងត្រូវរក្សាអនាម័យ ជាពិសេសលាងដៃឲ្យបានហ្មត់ចត់ ដើម្បីកុំឲ្យវីរុសនិងមេរោគផ្សេងៗចូលក្នុងខ្លួនយើង ។ ព្យាយាមទទួលទានអាហារណាដែលនាំឲ្យមានសុខភាពល្អផង ។
ដើម្បីបងា្ករការចម្លងនិងការឆ្លងជំងឺ អ្នកគួរតែនៅផ្ទះច្រើន ។ ប្រសិនបើអ្នកត្រូវការធ្វើដំណើរ អ្នកគួរតែពាក់ម៉ាស ចៀសពីហ្វូងមនុស្ស និងរក្សាចម្ងាយរបស់អ្នកពីអ្នកដទៃ ។
៣. ឥទ្ធិពលនៃ "ចិត្ត" (ចិត្ត) ។
ក្នុងពេលមានរោគរាតត្បាត អ្នកមិនគួរអានព័ត៌មានច្រើនពេកទេ ដែលយើងច្រើនតែមិនដឹងថាវាជាព័ត៌មានបោកបញ្ឆោត ។ គំនិតអវិជ្ជមានដូចជា៖ ភាពសោកសៅ ការភ័យខ្លាច កំហឹង ការរំខាន ការស្អប់ ការថប់បារម្ភ ភាពអស់សង្ឃឹម; មានឥទ្ធិពលខ្លាំងក្នុងការធ្វើឲ្យស្ថានភាពរាងកាយចុះខ្សោយ ធ្វើឲ្យឈឺកាន់តែខ្លាំងឡើង ។ ហេតុដូច្នេះសូមធ្វើសមាធិឲ្យបានច្រើន ផ្សាយមេត្តាធម៌ និងសូត្រព្រះបរិត្ត ។
៤. “អកុសលកម្មវិបាក” (ដោយសារអំពើអាក្រក់) ក៏បណ្តាលឲ្យមានជំងឺផងដែរ ។
ពេលនេះជាពេលដែលត្រូវធ្វើល្អឲ្យបានច្រើនជាងមុន ដោយការផ្តល់ជំនួយដូចជា ប្រាក់ អាហារ គ្រឿងបរិក្ខាពេទ្យ ដល់អ្នកខ្វះខាត ជាលក្ខណៈឯកជន ឬតាមរយៈស្ថាប័ននានា ។
រឿង ៤ យ៉ាងនេះចាំបាច់ត្រូវយកចិត្តទុកដាក់ ។
ដូច្នេះ ជំងឺដែលកើតឡើងហើយ មិនអាចដោះស្រាយបាន ដោយការអធិដ្ឋាន ការសូត្រធម៌ ឬការចម្រើនព្រះបរិត្តនោះទេ ទោះបីជាវាពិតជាចាំបាច់ដើម្បីពង្រឹងកម្លាំងចិត្តរបស់យើងក៏ដោយ ។
ដូចគ្នានេះផងដែរ មិនមែនជំងឺទាំងអស់សុទ្ធតែជាលទ្ធផលនៃកម្មផលអាក្រក់នោះទេ ។ ជំងឺអាចកើតឡើងដោយសារតែឥទ្ធិពលនៃអាកាសធាតុអាហារនិងគំនិត ។
ជាថ្មីម្តងទៀត សូមពិចារណានិយមន័យទាំងបួននៃព្រះធម៌ជាមគ្គុទេសក៍ ។
(ស្រី បញ្ញាវរោ)
No comments:
Post a Comment