ក្លឹបបាល់ទាត់ចិនចាប់ផ្តើមសាងសង់ពហុកីឡាដ្ឋានបាល់ទាត់ធំជាងគេបំផុតក្នុងលោកក្នុងតម្លៃ ១,៧ ពាន់លានដុល្លាររាងដូចជាផ្កាឈូក - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Wednesday, April 22, 2020

ក្លឹបបាល់ទាត់ចិនចាប់ផ្តើមសាងសង់ពហុកីឡាដ្ឋានបាល់ទាត់ធំជាងគេបំផុតក្នុងលោកក្នុងតម្លៃ ១,៧ ពាន់លានដុល្លាររាងដូចជាផ្កាឈូក

គម្រោងពហុកីឡាដ្ឋានបាល់ទាត់ក្វាងចូវអ៊ីវើហ្គ្រែនដេ ។

លោកវិទូ | ថ្ងៃ ៤᧿៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២២ មេសា ២០២០

ដោយសារការរឹតត្បិតការក្នុងការបិទទ្វារនៅក្នុងប្រទេសចិន ដើម្បីបន្ថយការរីករាលដាលនៃជំងឺឆ្លងវីរុសនេះ ត្រូវបានបើកឡើងវិញបន្តិចម្ដងៗ ក្លឹបបាល់ទាត់ចិនមួយមានគោលបំណង ដើម្បីវិលត្រលប់ទៅរកការសម្រុកធ្វើពេញទំហឹង ក្នុងការសាងសង់ពហុកីឡាដ្ឋានខ្នាតយក្សដ៏ធំបំផុតក្នុងពិភពលោក ។

ក្លឹបក្វាងចូវអេហ្វវើឌេនដេបានប្រកាសថា ការសាងសង់បានចាប់ផ្តើមលើគម្រោងយក្សពហុកីឡាដ្ឋាន ដែលមានកន្លែងអង្គុយ ១០០.០០០ កន្លែង ជាទីទាក់ទាញភ្នែកមហាជន ដែលនឹងក្លាយជាពហុកីឡដ្ឋានបាល់ទាត់ធំជាងគេបំផុត នៅលើពិភពលោក ។

ទីក្រុងក្វាងចូវស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន នៅជាយខាងជើងនៃដីសណ្តរ​ទន្លេ​ជូជាំង គឺជាទីក្រុងដែលជឿនលឿនបំផុតមួយក្នុងចំណោមទីក្រុងជឿនលឿនដទៃ​ទៀត​​​​​នៃប្រទេស​ចិន ។ នៅទីនេះជាភូមិកំណើតម្ហូបអាហារចិនកាតាំង ជាឋានសួគ៌​សម្រាប់​ទិញ​ទំនិញ ជាទឹកដីសម្រាប់ផ្លាស់ប្តូរវប្បធម៌ ហើយក៏ជា “ទីក្រុងនៃប្រទេសភាគខាងត្បូង” ដែលបាន​ផ្សារ​ភ្ជាប់រវាងប្រវត្តិសាស្ត្រ និងសម័យកាលបច្ចុប្បន្នផងដែរ ។

ប្លង់នៃពហុកីឡាដ្ឋានថ្មីនេះត្រូវបានរចនាឡើងជារាងផ្កាឈូកដ៏ស្រស់ស្អាត់ ដែលនឹងត្រូវចំណាយទឹកប្រាក់ ១,៧ ពាន់លានដុល្លារ (១២ ពាន់លានយ័ន) និងបញ្ចប់នៅចុងឆ្នាំ ២០២២ ។

យោងតាមសម្ដីរបស់ប្រធានផ្នែកអចលនទ្រព្យរបស់ក្រុមហ៊ុនអេវើហ្គ្រេនដេ លោក សៀ ហៃជុន ការងារសាងសង់បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយមានគោលដៅដើម្បីក្លាយជា «និមិត្តសញ្ញាថ្មីលំដាប់ពិភពលោកដែលអាចប្រៀបធៀបបានទៅនឹងវិមានអូប៉េរ៉ានៅស៊ីដនី និងប៊ឺរខាលីហ្វានៅឌូបៃ ហើយនិងជានិមិត្តរូបដ៏សំខាន់មួយនៃបាល់ទាត់ចិន នឹងផ្សាយឆ្ពោះទៅកាន់ពិភពលោក» ។

ផ្កាឈូកជាគ្រឿងសក្ការបូជា និងជានិមិត្តសញ្ញាពុទ្ធសាសនាដ៏សំខាន់មួយ ដែលជានិមិត្តសញ្ញាជាទីពេញនិយមរបស់ចិនផងដែរ ។ នៅក្នុងព្រះពុទ្ធសាសនា ផ្កាឈូកជាគ្រឿងទម្រព្រះបាទានិងជាទីគង់ប្រថាប់របស់ព្រះពុទ្ធ ។ នៅក្នុងពុទ្ធសាសនាមហាយាន មានព្រះសូត្រដ៏សំខាន់មួយឈ្មោះ ព្រះសូត្រផ្កាឈូក ។ នៅក្នុងមន្ត្រៈដ៏ស័ក្តិសិទ្ធិរបស់ពុទ្ធសាសនាវជ្រយានទីបេត៍ មានឈ្មោះផ្កាឈូកក្នុងនោះដែរគឺ «ឱម មណី បទ្មេ ហុំ» ដែលមានន័យថា «កែវមណីនៅក្នុងមណ្ឌលនៃផ្កាឈូក» ។

ប្រហែលជាដោយសារតែការទាក់ទាញខាងចក្ខុ នៅក្នុងវប្បធម៌ចិនផ្កាឈូកត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃសម្រស់បរិសុទ្ធជាសោភ័ណនារី ។ នៅក្នុងបរិបទនៃទំនាក់ទំនងផ្ទាល់ខ្លួន វាក៏តំណាងឲ្យសុភមង្គលនៃអាពាហ៍ពិពាហ៍ផងដែរ ។ ត្រូវបានគេមើលឃើញថាជាវត្ថុមួយនៃសម្រស់ដ៏ល្អឥតខ្ចោះ ផ្កាឈូកត្រូវបានគេយល់ថា ជាប្រភពនៃមនោសញ្ចេតនារម្មណ៍យ៉ាងជ្រាលជ្រៅសម្រាប់វិចត្រករនិងកវីនិពន្ធ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment