សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា បរិច្ចាគថវិកា ៤ លានរៀល ដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Tuesday, April 07, 2020

សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា បរិច្ចាគថវិកា ៤ លានរៀល ដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា​ ព្រះ​អនុប្រធាន​ថេរសភា​ នៃ​ព្រះពុទ្ធសាសនា​ នៅព្រះរាជាណាចក្រកម្ពុជា​ និង​ជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ​ ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៣
៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៧ មេសា ២០២០

សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា​ ព្រះ​អនុប្រធាន​ថេរសភា​ នៃ​ព្រះពុទ្ធសាសនា​ នៅព្រះរាជាណាចក្រកម្ពុជា​ និង​ជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ​ បានចូលរួមបច្ច័យចំនួន​ ៤លានរៀល ដល់មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

យោងតាមលិខិតចុះថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២០ ជូនចំពោះឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះផ្សាយនៅលើគេហទំព័រអគ្គាធិការពុទ្ធិកសិក្សាជាតិ បានឲ្យដឹងថា សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា បរិច្ចាគប្រាក់ចំនួន ៤,០០០,០០០ រៀល ដល់មូលនិធិក្រសួងសុខាភិបាល ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅក្នុងសកលលោក និងប្រទេសកម្ពុជា ក្នុងនាមសម្ដេចជាអនុប្រធាន នៃថេរសភាពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាងិ និងជាព្រះចៅអធិការវត្ដវិមានតេជះ ហៅវត្ដស្រះចក រាជធានីភ្នំពេញ ។

ក្រោយពីមានការអំពាវនាវអំពីសម្នាក់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់មន្ត្រីរាជការ និងសប្បុរសជនទូទាំងប្រទេស ឲ្យបរិច្ចាគថវិកា ដោយស្ម័គ្រចិត្តតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា យើងឃើញថា មានមន្ត្រីសង្ឃជាន់ខ្ពស់ (សម្តេចព្រះពោធិវ័ង្ស អំ លីមហេង​ និងសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល) ឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគប្រាក់ជាបន្តបន្ទាប់ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment