សម្តេចព្រះពោធិវ័ង្ស អំ លីមហេង​ និងសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ចូលបច្ច័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីត១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Monday, April 06, 2020

សម្តេចព្រះពោធិវ័ង្ស អំ លីមហេង​ និងសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ចូលបច្ច័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីត១៩

រូបភាពឯកសារ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង (ឆ្វេង)​ និងសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ២᧮៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ០៦ មេសា ២០២០

យោងតាមការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុក អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានឲ្យដឹងថា សម្តេចព្រះពោធិវ័ង្ស អំ លីមហេង​ និងសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ចូលបច្ច័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីត១៩ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ១៥ លានរៀល ។

គេហទំព័រហ្វេសប៊ុក អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីត១៩ (COVID-19 ) ដែលនឹងកំពុងឆ្លងរីករាល ដាលក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុង​ន័យ​នេះ​សម្ដេច​ព្រះ​អគ្គាធិការ​រង​ នៃ​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សាជាតិ​ បានរួមចំណែកមាន៖ 

-សម្តេចព្រះពោធិវ័ង្ស អំ លីមហេង​ សម្ដេចព្រះ​សង្ឃនាយក​រង​ទី១​ ព្រះ​ប្រធាន​ថេរសភា​ នៃ​ព្រះពុទ្ធសាសនា​ នៅព្រះរាជាណាចក្រកម្ពុជា​ និង​ជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ​ បានចូលរួមបច្ច័យ ចំនួន​ ១០ លានរៀល ។ 

-សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល អនុប្រធាន​ថេរសភានៃព្រះពុទ្ធសាសនា​ នៅព្រះរាជាណាចក្រកម្ពុជា​ និង​ជាព្រះ​អគ្គាធិការរង​ពុទ្ធិកសិក្សាជាតិ ចំនួន ៥​ លានរៀល ។

សូមប្រគេនពរសម្តេចទ្រង់មានព្រះសុខភាពល្អ​បរិបូរណ៍​ កំលាំងពលំមាំមួន ព្រះជន្មាទីឃាយុយឺនយូរ និងគង់ជាម្លប់ដ៏ត្រជាក់សំរាប់ព្រះសង្ឃ និងពុទ្ធបរិស័ទជានិច្ចនិរន្តរ៍តរៀងទៅ ។




© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment