មើលការអានសារទាំងស្រុង
លោកវិទូ | ថ្ងៃ ២᧼៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៨ ឧសភា ២០២០
កាលពីសប្ដាហ៍មុន (៩ ឧសភា) សម្ដេចសង្ឃដាឡៃឡាម៉ា បានចេញសារពិសេសថ្មីមួយទៅកាន់ពិភពលោក ដែលត្រូវបានអានដោយមិត្តរបស់ព្រះអង្គដែលជាអាចារ្យគ្រិស្ដសាសនាដ៏ល្បីឈ្មោះគឺលោកអាចារ្យ ដេសមុន ទូទូ ដែលជាសារអំពាវនាវឲ្យមានការរួបរួមគ្នាជាសកល និងមេត្តាករុណា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតពេញពិភពលោក ។
តាមរយៈគេហទំព័រ DalaiLama.com និង Tutu IP Trust មានសារពិសេសថ្មីមួយទៅកាន់ពិភពលោក ពីសម្តេចសង្ឃដាឡៃឡាម៉ាទី ១៤ ដែលអានដោយមិត្តរបស់ព្រះអង្គ អាចារ្យរគ្រិស្តសាសនា ដេសមុន ទូទូ ។ នៅក្នុងសារនោះ ព្រះអង្គថ្លែងពីវិបត្ដិនៃវីរុសកូរ៉ូណាយ៉ាងនេះថា៖ «វិបត្ដិនេះនិងផលវិបាករបស់វាដើរតួជាការព្រមានមួយថា មានតែការរួមគ្នាសាមគ្គីគ្នា ដែលមានការសហការនិងឆ្លើយតបជាសកលទេ ទើបយើងអាចទប់ទល់នឹងទំហំនៃឧបសគ្គដែលមិនធ្លាប់មាន ដែលយើងនឹងជួបបាន» ។
ជាការពិតណាស់ មេត្តាករុណាគឺជាពាក្យគន្លឹះក្នុងសារពិសេសរបស់សម្ដេងសង្ឃដាឡៃឡាម៉ា ។ អាចារ្យ ដេសមុន ទូទូ អានសារនោះថា «ពេលវេលាបែបនេះហើយ ដែលយើងត្រូវផ្តោតលើអ្វីមួយដែលបង្រួបបង្រួមយើង ជាសមាជិកនៃគ្រួសារមនុស្សជាតិតែមួយ» ។ «ដូច្នោះហើយ យើងត្រូវព្យាយាមជួយគ្នាដោយក្តីមេត្តា ។ ក្នុងនាមជាមនុស្ស យើងជួបការភ័យខ្លាចដូចគ្នា ភាពមិនប្រាកដប្រជាដូចគ្នា ។ ប៉ុន្តែយើងក៏អាចរួបរួមគ្នាបានដោយសារមានបំណងប្រាថ្នាចង់បានសុភមង្គលដែរដូចៗគ្នា» ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment