មេដឹកនាំព្រះពុទ្ធសាសនាជាង១០០រូបចេញលិខិតចំហរអំពាវនាវដល់ពុទ្ធសាសនិកអាម៉េរិកឲ្យចូលរួមបោះឆ្នោត - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, May 18, 2020

មេដឹកនាំព្រះពុទ្ធសាសនាជាង១០០រូបចេញលិខិតចំហរអំពាវនាវដល់ពុទ្ធសាសនិកអាម៉េរិកឲ្យចូលរួមបោះឆ្នោត

លិខិតនោះសរសេរថា «នេះគឺជាពេលវេលាដ៏សំខាន់បំផុតនៅក្នុងសង្គមអាម៉េរិក ។ ក្នុងនាមជាគ្រូបង្រៀននិងមេដឹកនាំពុទ្ធសាសនាយើងទទួលស្គាល់ថារាល់សំឡេងឆ្នោតនិងសំឡេងចាំបាច់ត្រូវតែឲ្យគេឮ» ។
"ខ្ញុំបានបោះឆ្នោតហើយ" ។ រូបភាព៖ Visuals on Unsplash

លោកវិទូ | ថ្ងៃ ២᧼៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៨ ឧសភា ២០២០
តាមការចុះផ្សាយរបស់ទស្សនាវដ្ដីឡាយអិនរ៉ (Lions's Roar) គ្រូបង្រៀននិងមេដឹកនាំជាពុទ្ធសាសនិកជាង ១០០ រូបបានចុះហត្ថលេខាលើលិខិតចំហរមួយ ទៅកាន់សហគមន៍ពុទ្ធសាសនាទូទាំងសហរដ្ឋអាម៉េរិក ដោយលើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេស ដើម្បីចុះឈ្មោះបោះឆ្នោតនៅរដូវកាលបោះឆ្នោតនេះ និងជម្រុញឲ្យអ្នកដទៃធ្វើអ៊ីចឹងដូចគ្នា ។

លោក ចែក ខនហ្វាល (Jack Kornfield) ជាសាស្ត្រាចារ្យពុទ្ធសាសនាបានសរសេរនៅក្នុងសេចក្តីផ្ដើមនៃលិខិតចំហរនេះថា «នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់សង្គមនិងពិភពលោករបស់យើង ។ តម្រូវការចាំបាច់នូវសំឡេងរបស់អ្នកគ្រប់គ្នា ក្នុងការជ្រើសរើសការដឹកនាំប្រកបដោយវិចារណញ្ញាណ គឺមិនដែលខ្លាំងក្លាដូចពេលនេះទេ» ។

សូមអានការដកស្រង់លិខិតខាងក្រោម៖

មិត្តជាទីស្រឡាញ់ក្នុងព្រះធម៌

នេះគឺជាពេលវេលាដ៏សំខាន់នៅក្នុងសង្គមអាម៉េរិក ។ យើងស្ថិតនៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺរាតត្បាតសកល ការដួលរលំហិរញ្ញវត្ថុ ការប្រកាសអាសន្នបម្រែបម្រួលអាកាសធាតុ និងការខិតជិតមកដល់នូវការបោះឆ្នោតខែវិច្ឆិកា ដែលគំរាមកំហែងមិនរាប់បញ្ចូលអ្នកដែលមានសិទ្ធិបោះឆ្នោតជាច្រើននាក់ ។ ក្នុងនាមជាគ្រូបង្រៀននិងមេដឹកនាំព្រះពុទ្ធសាសនា យើងទទួលស្គាល់ថារាល់សំឡេងឆ្នោតនិងសំឡេងត្រូវតែឲ្យគេបានឮ ដើម្បីជួយតម្រង់ទិសដៅឆ្នាំក្រោយៗនៃសង្គមរបស់យើងដោយបញ្ញា ។

សហគមន៍មួយដែលជួយយកចិត្តទុកដាក់គ្នាទៅវិញទៅមក គឺជាពាក្យប្រៀនប្រដៅដ៏សំខាន់មួយរបស់ព្រះពុទ្ធជាម្ចាស់ ។ នៅក្នុងគ្រាលំបាកទាំងអម្បាលនេះដែលបង្ហាញឲ្យឃើញពីការបែកបាក់និងកង្វះការដឹកនាំប្រកបដោយមេត្តាករុណា អ្នកជាច្រើននាក់បានឆ្ងល់ថាតើអ្នកនិងសហគមន៍របស់អ្នកទាំងមូលអាចជួយជម្រុញយើងក្នុងទិសដៅនេះយ៉ាងដូចម៉្ដេច ។ នេះគឺជាសកម្មភាពសំខាន់ពីរយ៉ាង ដើម្បីលើកទឹកចិត្តសម្រាប់អ្នករាល់គ្នានៅក្នុងសហគមន៍របស់អ្នក៖

● ចុះឈ្មោះបោះឆ្នោត ហើយចុះឈ្មោះសម្រាប់សន្លឹកឆ្នោតដែលអវត្តមាន៖ អ្នកនិងសហគមន៍របស់អ្នកអាចធ្វើដូចនេះបានតាមរយៈ Vote.org ។ ឥឡូវនេះរដ្ឋជាង៣០មិនមានការលើកលែងឲ្យមានការបោះឆ្នោតដោយអវត្តមាននោះទេ ហើយមានរដ្ឋជាច្រើនទៀតកំពុងពិចារណាលើការអនុញ្ញាតឲ្យករណីកូវីដ១៩ជាការលើកលែងដែលត្រឹមត្រូវ ។

● ឲ្យមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នកចុះឈ្មោះ ចុះឈ្មោះសម្រាប់សន្លឹកឆ្នោតអវត្តមាននិងបោះឆ្នោត ។

នៅក្នុងលិខិតចំហរនេះក៏បានប្រាប់ពីរបៀបចុះឈ្មោះបោះឆ្នោត និងវ៉ែបសាយចុះឈ្មោះបោះឆ្នោតផងដែរ ដែលអាចរកអានទាំងស្រុងបាននៅ៖
https://www.lionsroar.com/buddhist-leaders-pen-open-letter-encouraging-americans-to-vote/ ។

ការចូលរួមគ្នាជាធ្លុងមួយរបស់យើងដែលឈានទៅដល់ការបោះឆ្នោតខែវិច្ឆិកា ពិតជាអាចធ្វើឲ្យមានការផ្លាស់ប្តូរបាន ។ សូមចែករំលែកបន្តនូវព័ត៌មាននេះទៅកាន់គ្រូនិងសហគមន៍ពុទ្ធសាសនា ឲ្យបានច្រើនតាមដែលអ្នកអាចធ្វើបាននៅទូទាំងសហរដ្ឋអាម៉េរិក ។ ហើយសូមអរគុណដែលបានចូលរួមជាមួយយើង!

ដោយក្ដីមេត្តាករុណានិងពរជ័យគ្រប់ប្រការ

ដោយសេចក្តីរាប់អានក្នុងព្រះធម៌

គ្រូប្រៀនព្រះពុទ្ធសាសនាជាង ១០០ នាក់

Jack Kornfield
Tara Brach
James Baraz
Sylvia Boorstein
Trudy Goodman
Konda Mason
Zoketsu Norman Fischer
Lama Palden
Oren Jay Sofer
Neesha Patel
Tara Mulay
Joseph Goldstein
Sharda Rogell
Matthew Brensilver
Karen Maezen Miller
Debra Chamberlin
Taylor Lynn
Weinberger
Jaya Rudgard
Jonathan Weinberger
Erin Treat
Rev. Sumi Loundon Kim
Rev. Grace Schireson
Layla Smith Bockhorst
Eiko Joshin Carolyn Atkinson
Dharmacarani Vimalasara
Bhiksuni Thubten Chodron
Melissa Myozen Blacker, Roshi
Rev. Edward Oberholtzer
Lama Christopher Coriat
Bonnie Rose Christine
Lama Justin von Bujdoss
George Kinder
Valerie Brown
Joann Rosen
Sensei Katherine Griffith
Sharon Salzberg
Wes Nisker
Kamala Masters
Dawn Maurici
Andrea Castillo
Phillip Moffitt
Anna Douglas
Tere Abdala
Lama Surya Das
Andrea Fella
Rev. angel Kyodo williams
Jeff Haozous
Jozen Tamori Gibson
Ruth King
Mary Grace Orr
Walt Opie
Gil Fronsdal
Lama Willa Miller
Carol Wilson
Howard Cohn
Susie Harrington
Lama Pat Berube
Madeline Klyne
Furyu Schroeder
Donald Rothberg
Anne Cushman
Devon Hase
Judy Lief
Rev. James Ishmael Ford
Bob Thurman
Chris Cullen
Eihei Peter Levitt
Christina Feldman
Nena Thurman
Akincano Webber
David Loy
Yuka Nakamura
Sebene Selassie
Matthew Regan (Rev. Bup Hee)
Rebecca Li
Karma Lekshe Tsomo
Thanissara
Rev. Wendy Egyoku Nakao
Mitchell Ratner
Rev. Ronald Kobata
Kate Johnson
Narayan Helen Liebenson
Nakawe Cuebas
Kittisaro Weinberg
Carole Aldstadt
Pamela Ayo Yetunde
Jonathan Foust
James Myosan Cordova, Sensei
Lucinda Green
Jules Shuzen Harris Sensei
Dean Koyama
Lama Daniela Coriat
Ava Avalos
Kaira Jewel Lingo
Richard Brady
Thich Pháp Hai
Louije Kim
Grace Song
JD Doyle
La Sarmiento
Trish Magyari
Jeffrey Rosenberg
Kristin Barker
Yong Ik Oh
Kenley Neufeld

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment